ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត ព្រះសីហនុឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពាក់ពន្ធ័និងគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១២:០០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តចំនួន០៤នាក់ ដឹកនាំដោយវរសេនីយ៍ត្រី ឡុង គីមហួរ នាយការិយាល័យចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចក្រុម១៦ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់(ស្រី០២នាក់):

១-ឈ្មោះមាន គុយហៅ(កុយ )ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។បច្ចុប្បន្ននៅបន្ទប់ជួលក្រុម១៦ភូមិ៣ សង្កាត់លេខ៤ ក្រុង-ព្រះសីហនុ។

២-ឈ្មោះហ៊ុយ ប៊ុនណៃ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ទីលំនៅបច្ចុប្បន្នក្រុម១៦ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

៣-ឈ្មោះពិន បញ្ញា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ទីលំនៅបច្ចុប្បន្នក្រុម១៦ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ដកិច្ចដកហូតវត្ថុតាងរួមមាន៖
១.ម្សៅសថ្លា ចំនួន០៦កញ្ចប់(ធំ១. តូច៥)ទម្ងន់៥៥,០៥ក្រាម(ថ្លឹងទាំងសម្បក)-
២.ម្សៅពណ៌សប្រភេទខេចំនួន០១កញ្ចប់
៣.ថ្នាំគ្រាប់ពណ៌ក្រហមចំនួន០៦គ្រាប់
៤.កញ្ឆាចំនួន០២ថង់
៥.ដបជក់ចំនួន០១
៦.ទូរស័ព្ទចំនួន០១គ្រឿង
៧.កន្រ្កៃយ៍ចំនួន០១
៨.ខ្សៀជក់ចំនួន០៥
៩.ដែកកេះចំនួន០១
១០.អំពូលវិល០១
១១.ថង់វេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យកម្លាំងការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖