ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលក្រុងច្បារមនឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតបានថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមនឃាត់ខ្លួនព្រមទាំងធ្វើការដកហូបបាននៅតាមញៀនមួយចំនួន។ ហេតុការណ៍នេះបានកើតឡើង នៅវេលាព្រឹកម៉ោង ១០:៣០នាទី ថ្ងៃ២៣មេសាឆ្នាំ២០២០នៅចំណុចភូមិខោប សង្កាត់រកាធំ កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន ។ សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យដែលជាមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន២នាក់ខាងលើមានឈ្មោះ
១-ឈ្មោះ ពាង ប៊ុនធឿន ហៅ អ៊ែល ភេទ ប្រុស អាយុ ៣៤ឆ្នាំ
២-ឈ្មោះ យ ភារម្យ ហៅ បារាំង ភេទ ប្រុស អាយុ ៣០ឆ្នាំ ទាំង២នាក់នៅភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន។
-ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១១កញ្ចប់ (១០តូច និង ១មធ្យម) ទម្ងន់ ក្រាម , ទូរស័ព្ទដៃ ២ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង២ខាងលើត្រូវបាននាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងច្បារមនដើម្បីកសាងនីតិវិធីបញ្ជូនទៅតុលាការចាប់វិធានការតាមផ្លូវច្បាប់៕ដោយ៖ រស្មី


ចែករំលែក៖