ខេត្តកំពង់ឆ្នាំង ៖ គំនូសសញ្ញាពណ៌លឿងឆ្នូតបញ្ឆិត នៅទ្រូងផ្លូវ ត្រង់ចំណុចផ្លូវច្រមុះជ្រូក បីជ្រុងតាមផ្លូវទៅពីផ្សារលើទៅផ្សារក្រោមត្រូវបានគេសង្កេតឃើញថា មានរថយន្តមចតតម្រៀបត្រៀបត្រានៅលើគំនូសសញ្ញាពណ៌លឿងឆ្នូតបញ្ឆិតនៅទ្រូងផ្លូវ ទាំងរថយន្តធំ រថយន្តតូច នឹងពេលខ្លះក៍ឃើញមានរថយន្តដែលមានពាក់ស្លាកលេខរាជការចូលទៅចតផងដែរ ដែលធ្វើអោយផ្លូវចំណុចនេះមានសភាពតូចពិបាកក្នុងការធ្វើដំណើរ ដែលបង្ករអោយមានការកស្ទះ ។
អ្នកធ្វើដំណើរតាមផ្លូវនេះតែងតែមានការងឿងឆ្ងល់នៅពេលដែលមានរថយន្តកាន់តែច្រើនទៅៗមកឈប់ ឬ ចតនៅលើគំនូសនេះ ហើយសមត្ថកិច្ចនគរបាលចរាចរណ៍ ហាក់បីដូចជាមើលរំលងពីបញ្ហានេះ ដែលធ្វើអោយការគោរពច្បាប់ និង កាអនុវត្តន៍ចរាចរណ៍ហាក់បង្ហាញនៅមានកម្រិតនៅឡើយ ទាំងសមត្ថកិច្ច និង ម្ចាស់យានយន្ត ។ ខណៈដែលគំនូសសញ្ញាចរាចរណ៍របៀបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គំនូសសញ្ញាពណ៌លឿងឆ្នូតបញ្ឆិត នៅទ្រូងផ្លូវ ប្រើសម្រាប់តម្រឹមគន្លងផ្លូវ ដែលមានចរាចរណ៍ពីរទិសផ្ទុយគ្នា ។ ហាមបើកបរជាន់ ឆ្លងកាត់ ឈប់ ឬ ចត លើគំនូសសញ្ញានេះ ។
ករណីនេះប្រសិនបើសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងនៅតែធូរលុង ការអនុវត្តមិនច្បាស់លាស់នោះទេ នោះផ្លូវមួយនេះនឹងក្លាយជាកន្លែងចំណតរថយន្ត អាណាធិបតេយ្យ ដែលមានរថយន្តកាន់តែច្រើនទៅៗមកចត បង្ករតែការកកស្ទះរាល់ថ្ងៃជាមិនខាននោះឡើយ ពេលខ្លះគេក៍ឃើញរថយន្តចតហួសចេញមកផ្លូវ ធ្វើអោយផ្លូវដែលធ្វើចរាចរណ៍កាន់តូចទៅៗ ។
ករណីនេះពលរដ្ឋស្នើអោយសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង ចូលរួមរឹតបន្តឹងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍នៅលើចំណុចផ្លូវនេះផង គឺអនុវត្តអោយបានតឹងរឹងដូចនៅចំណុចសួនកង្រីនោះ ផ្លូវមួយនេះនឹងមិនមាន ការចត ឬ ឈប់រថយន្តបែបនេះ នោះទេ ប្រសិនបើអនុវត្តបានត្រឹមត្រូវនោះទៅតាមច្បាប់ចរាចរណ៍ផ្លូវគោកនោះ ផ្លូវច្រើមុះជ្រូកមួយនេះនឹងមិនមានការកកស្ទះ ឬក៍កាត់បន្ថយការគ្រោះថ្នាក់ផ្សេងៗ ដោយសារតែរថយន្តចតឬឈប់ បាំងផ្លូវមើលមិនឃើញពីទិសផ្ទុយគ្នានោះឡើយ ៕ចន្ថា