ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកក្រឡាញ់ បានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃដល់ប្រជាពលករចំណាកស្រុកចំនួន៨២នាក់ ឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនៗវិញ !

ចែករំលែក៖

ខេត្តសៀមរាប៖ បន្ទាប់ពីដាក់ឲ្យដាច់ដោយឡែករយ:ពេល ១៤ថ្ងៃ បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសជិតខាង ដើម្បីពិនិត្យសុខភាពលើបញ្ហាឆ្លងជំងឺផ្លូវដង្ហើមថ្មី (កូវីដ- ១៩ ) អាជ្ញាធរស្រុក បានរៀបចំអនុញ្ញាតឲ្យពួកគាត់ទៅកាន់លំនៅដ្ឋានវិញចំនួន៨២នាក់ បន្ទាប់ពីមិនបានរកឃើញមានវិជ្ជាមានមេរោគ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ។

មន្ទីរព័ត៌មានខេត្តសៀមរាប បានអោយដឹងថា៖ តាមរបាយការណ៍របស់រដ្ឋបាលស្រុកក្រឡាញ់ បង្ហាញថា ប្រជាពលរដ្ឋធ្វើចំណាកស្រុកសរុបចំនួន ១២,០៧៩នាក់ ស្រី ៥,២៩២នាក់ ដោយស្ថានភាពជំងឺឆ្លងវីរុសកូរ៉ូណា (កូវីដ-១៩ ) កាន់តែរីករាលដាលខ្លំាងឡើងនៅប្រទេសជិតខាងបាន មានការបិទរោងចក្រ សហគ្រាស និងច្រកចេញចូលរវាងប្រទេសនិងប្រទេស បានធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុករបស់យើងត្រឡប់មកវិញយ៉ាងគំហុក ចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២២ ខែមេសា ឆ្នំា២០២០ មានចំនួន ២,៩២១នាក់ ស្រី ១,៣៣៧ នាក់។
ចំនួនខាងលើនេះនៅសល់ពលករចំណាក
ស្រុកជាង ៨ពាន់នាក់ទៀត ដែលមិនទាន់បានវិលត្រឡប់មកវិញនៅឡើយ ។
លោកស្រី ម៉មនី រងី្ស អភិបាលស្រុក និងជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ស្រុកក្រឡាញ់ បានជួបសំណេះសំណាល ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការអត់ធ្មត់ តស៊ូ ក្នុងការអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ការណែនាំរបស់ក្រសួងសុខាភិបាល ដែលការដាក់ឲ្យបងប្អូនដាច់នៅដោយឡែករយ:ពេល១៤ថ្ងៃនេះដោយជោគជ័យ ។

លោកស្រី ក៏បានអំពាវនាវដល់ពួកគាត់ឲ្យបន្តថែទាំសុខភាពដោយធ្វើអនាម័យសំអាតនឹងសាប៊ូ អាល់កុល និងជៀងវាងការជួបជុំចំនួនមនុស្សច្រើឲ្យបានជាដាច់ខាតក្នុងការបង្ការ ទប់ស្កាត់ជំងឺនេះ ប៉ុន្តែបងប្អូនត្រូវចាប់ផ្តើមរៀបចំមធ្យោបាយបង្កបង្កើនផលពីព្រោះរដូវវស្សាជិតចូលមកដល់ហើយ៕សហការី


ចែករំលែក៖