ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់ពេជ្ររបស់ផលិតកម្មមែន !បទរបស់ តន់ ចន្ទ​សីម៉ា មានអ្នកទស្សនាសរុបជាង100លានដង

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផើ្អលក្រោយពីមានការសរុបអំពីចំនួនអ្នកចូលទស្សនាក្នុងបទចម្រៀងរបស់តារាចម្រៀង តន់ ចន្ទសីម៉ា លើបណ្តាញសង្គមYoutubeគឺបទចម្រៀងរបស់តារាស្រីរូបនេះមានចំនួនអ្នកចូលមើលរហូតដល់ជាង 100 លានដងទៅបើទោះបីជានាងទើបនឹងចាប់ផ្តើមប្រឡូកជាតារាចម្រៀងអាជីពនោះ។

វាពិតជាមិនគួរឲ្យជឿមែន តន់ច័ន្ទសីម៉ា ដែលក្មេងស្រុកស្រែធ្លាប់តែស្មូត យកលុយរៀន បច្ចុប្បន្នជាតារាចម្រៀងវ័យក្មេងអាយុត្រឹមតែ 21ឆ្នាំប៉ណ្ណោះ។
ការ​ប៉ាន់​ប្រមាណ​នោះ ដោយ​ផ្នែក​លើ​ហេតុផល​មួយ​ចំនួន​ដូច​ជា ទី​១​សមត្ថភាព​របស់​នាង ទី​២ ឱកាស និង​ទី​៣ គឺ​ការ​លើក​តម្កើង​របស់​ទ្រនំ​ដែល​នាង​ជ្រក ។ ផ្អែក​លើ​កត្តា​ទាំង​នោះ ជាក់ស្ដែង​បច្ចុប្បន្ន​នាង​កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​ជា​តារា​ចម្រៀង​អាជីព ដ៏​មាន​ទេពកោសល្យ​ម្នាក់ ដោយ​សារ​តែ​បទ​ចម្រៀង​របស់​នាង​ស្ទើរ​ទាំង​អស់ ទទួល​បាន​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​តាំង​ពី​ក្នុង​ស្រុក រហូត​ដល់​អន្តរជាតិ​ទៀត។បទ​របស់​នាង​មាន​ច្រើន​នៅ​ក្នុង​ផលិតកម្ម Galaxy ប៉ុន្តែ​នៅ​ពេល​នេះ សូម​លើក​យក​បទ​ចម្រៀង​របស់​នាង​តែ​១០​បទ​ប៉ុណ្ណោះ មក​បង្ហាញ​ជូន ដោយ​ក្នុង​នោះ មួយ​បទ​ៗ​មាន​អ្នក​ចូល​ទស្សនា​ច្រើន​លាន​ដង​ឯណោះ។ បទ​ទាំង​នោះ​មាន​ដូច​ជា៖
ទី១/ បទ”គេ​​នោះ​ជា​ស្រី​កាប់​ដាវ” មាន​អ្នក​ចូល​ទស្សនា​ជាង​១២​លាន​ដង។ទី២/ បទ”យល់ច្រឡំថាគេស្រឡាញ់យើង” មាន​អ្នក​ចូល​ទស្សនា​ជាង​១១លាន​ដង។ទី៣ បទ”ឡានសារ៉ែន” មាន​អ្នក​ចូល​ទស្សនា​ជាង​២៥ លាន​ដង។ទី៤/បទ “ក្រមុំឥសានក៏លាបឡេ”មាន​អ្នក​ចូល​ទស្សនា​ជាង ៥ លាន​ដង។ទី៥/បទ “ដណ្ដឹង​អូន​ទៅ”មាន​អ្នក​ចូល​ទស្សនា​ជិត​១០​លាន​ដង។ទី៦/បទ “បើមិនស្មោះស្រឡាញ់គ្នារកងាប់អី” មាន​អ្នក​ចូល​ទស្សនា​ជិត​៥លាន​ដង។ទី៧/បទ “កាក​សង្សារ” មាន​អ្នក​ចូល​ទស្សនា​ជិត​៥លាន​ដង។ទី៨/បទ “ជំងឺដាច់លុយ” មាន​អ្នក​ចូល​ទស្សនា​ជិត១០លាន​ដង។ទី៩/បទ “មិត្តប្រុសចេះ marketing” មាន​អ្នក​ចូល​ទស្សនា​ជិត៣លាន​ដង។ទី១០/បទ “ស្រីគ្នាយើង” មាន​អ្នក​ចូល​ទស្សនា​ជិត​៣លាន​ដង។
ចំនួន​ដង នៃ​ការ​ចូល​ទស្សនា​បទ​ចម្រៀង​ខាង​លើ​របស់ សីម៉ា គឺ​រាប់​​តែ​អ្នក​ចូល​ទស្សនា​ដោយ​ផ្ទាល់​ youtube របស់​ Galaxy Navatra ប៉ុណ្ណោះ ដោយ​មិន​រាប់​បញ្ចូល បណ្ដា youtube Channel និង Facebook ផ្សេង​ទៀត​ដែល​យក​ទៅ​ផុស​បន្ត នោះ​ឡើយ។
ការ​កើន​ឡើង​ប្រជាប្រិយភាព​រយៈ​ពេល​ខ្លី​នេះ តន់ ចន្ទ​សីម៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជា​តារា​ចម្រៀង​ជួរមុខ ដោយ​មិន​ដឹង​ខ្លួន។ បែប​នេះ ក៏​មាន​ដំណឹង​ល្ហិចល្ហៀង​ថា តម្លៃ​ខ្លួន​នាង​សម្រាប់​ការ​ចេញ​ច្រៀង​តាម​កម្មវិធី​ផ្សេង​ៗ​នោះ ក៏​ត្រូវ​បាន​កំណត់​ជា​ថ្មី​ដោយ​ផលិតកម្ម​របស់​នាង​ដែរ ពោល​គឺ​ស្ថិត​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​មុន យ៉ាង​ណា​តួលេខ​នេះ មិន​ទាន់​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ៕ដោយ៖ វឌ្ឍនា

 

 


ចែករំលែក៖