ព័ត៌មានទាន់ហេតុការណ៍៖

ប្រសើរណាស់ លោក Boris Johnson នឹងវិលត្រឡប់ទៅធ្វើការវិញនៅថ្ងៃច័ន្ទខាងមុខ

ចែករំលែក៖

សុខភាពរបស់នាយករដ្ឋមន្ត្រីអង់គ្លេស អាចនិយាយបានថាល្អប្រសើរដូចដើមវិញហើយក្រោយការព្យាបាលរយៈពេល១ខែកន្លងមក ដោយការឆ្លងកូវីដ១៩។ នៅពេលនេះលោកបានបញ្ជាដល់ជំនួយការរបស់លោកឲ្យរៀបចំការងារ និងកិច្ចប្រជុំជាមួយបណ្តារដ្ឋមន្ត្រីនៅថ្ងៃច័ន្ទ ទី២៧ខែមេសានេះ។
ទាំងនេះជាដំណឹងដ៏ល្អបំផុតសម្រាប់អង់គ្លេស ក៏ដូចជាតំបន់អឺរ៉ុបទាំងមូល។ យោងតាមសារព័ត៌មានអង់គ្លេស The Telegraph របស់អង់គ្លេសនៅថ្ងៃ ទី២៤ ខែមេសាបានផ្សាយថា លោក Boris Johnson បានផ្អាកពីការងារនៅថ្ងៃទី២៦ ខែមីនា ក្រោយពេលលោករកឃើញឆ្លងកូវីដ១៩ ហើយត្រូវកាត់ផ្តាច់នៅក្នុងផ្ទះធ្វើការពីចម្ងាយ ។
នៅដើមខែមេសា ដោយសារតែស្ថានភាពជំងឺរបស់លោក កាន់តែអាក្រក់ទៅ ទើបបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីព្យាបាល។ ក្រោយរយៈពេល១សប្តាហ៍ព្យាបាលនៅមន្ទីរពេទ្យ ស្ថានភាពជំងឺរបស់លោក ក៏ល្អប្រសើរវិញ ហើយបានចាកចេញពីមន្ទីរពេទ្យដើម្បីបន្តថែទាំសុខភាពនៅផ្ទះ ។
ពលរដ្ឋអង់គ្លេសជាច្រើន បានចោទសួរថា តើមានការព្យាបាលពិសេសអ្វីទើប លោក Boris Johnson ឆាប់ជាសះស្បើយ? ចំណែកពលរដ្ឋផ្សេងទៀតម្តេចមិនទទួលបានការថែទាំងពិសេសនោះ?
សារព័ត៌មាន BBC នៅថ្ងៃទី២៣ខែមេសាបានដកស្រង់សម្តី គិលានុបដ្ឋាយិកា ម្នាក់បានលើកឡើងថា «យើងបានប្រឹងប្រែងមើលថែទាំលោក បូរីស ចនសុន ដូចជាអ្នកជំងឺដទៃៗទៀត ដោយលោកមិនបានទទួលការថែទាំអ្វីពិសេសឡើយ»៕


ចែករំលែក៖