ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលខ្យល់កន្រ្តាក់វាយប្រហារទៅលើស្រុកចំនួន២នៅខេត្តកំពង់ឆ្នាំង បណ្តាលអោយបាក់រលំនិងរបើកដំបូលផ្ទះ

ចែករំលែក៖

កំពង់ឆ្នាំង ៖ ឥទ្ធិពលនៃគ្រោះធម្មជាតិខ្យល់កន្រ្តាក់លាយឡំជាមួយនិងភ្លៀងបណ្តាលអោយស្រុកចំនួន២នៅក្នុងខេត្តកំពង់ឆ្នាំង បានរងនូវផលប៉ះពាល់ បណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១០បាក់រលំនិងរបើកដំបូល ។ ហេតុការណ៍នេះគ្រោះធម្មជាតិនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១១យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០  នៅស្រុករលាប្អៀរ និង ស្រុកជលគិរី ។

តាមប្រភពពីអាជ្ញាធររបស់ស្រុកជលគិរី និង ស្រុករលាប្អៀរ បានអោយដឹងថា ក្នុងម៉ោងជាង១១យប់ ឥទ្ធិពលខ្យល់កន្រ្តាក់ ដែលលាយឡំជាមួយភ្លៀងធ្លាក់ផងនោះ បានគ្របដណ្តប់ក្នុងភូមិសាស្រ្តរបស់ស្រុកទាំង២ គឺ ក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី  បណ្តាលអោយផ្ទះប្រជាពលរដ្ឋនិងនៅក្នុងមូលដ្ឋានររបើកដំបូលចំនួន១ខ្នងនិង ដោយឡែកនៅស្រុករលាប្អៀរ បានរងនូវផលប៉ះពាល់ខ្លាំងបណ្តាលអោយផ្ទះប្រជាពលរដ្ឋចនួន៨ខ្នង៨ខ្នងផ្សេងទៀត ។ ឥទ្ធិពលនៃគ្រោះធម្មជាតិនេះ មិនបង្ករអោយប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វនោះទេ ៕ ចន្ថា


ចែករំលែក៖