ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ម៉ូតូកែច្នៃ​បំពង់​ស៊ី​មុំាងខុស​បច្ចេកទេស ​​ជាបន្តបន្ទាប់បាន៥៨​គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ម៉ូតូកែច្នៃ​បំពង់​ស៊ី​មុំាងខុស​បច្ចេកទេស ​​ជាបន្តបន្ទាប់បានចំនួន៥៨​គ្រឿង យក​មក​រក្សាទុក​នៅ​អធិការ​ខណ្ឌ​ ដើម្បីធ្វើកិច្ចសន្យាអប់រំឲ្យដូរ​បំពង់​ស៊ីមុំាង​ធម្មតា​វិញ​ ទើបអនុញ្ញាតឲ្យយកម៉ូតូវិញ​បាន​។​

លោកវរសេនីយ៍ឯក ​ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខ​ណ្ឌ​ដូនពេញ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤​ ខែមេសា ​ឆ្នាំ​២០២០​នេះ​ថា ​ដោយ​អនុវត្តន៍​តាម​គោលការណ៍​ដឹកនាំ​របស់ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ និង​លោក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​ ដាក់ការ​ត្រួតពិនិត្យ​នឹង​ឃាត់​លើ​មធ្យោបាយ​រថយន្ត ម៉ូតូ​គ្រប់​ប្រភេទ​ប្រើប្រាស់​ស៊ី​មុំាងបំពង​សំឡេង​ខុស​ប្រក្រតី (​ប្រែ​ន​.​ប្រែ​ន​)​ ដើម្បី​យក​មក​​អប់រំ​ណែនាំ​ដល់​ម្ចាស់​យានយន្ត​ឲ្យ​ផ្លាស់ប្ដូរ នឹង​បញ្ឈប់​ការប្រើប្រាស់​ស៊ី​មុំាងខុស​ប្រក្រតី​នាំ​ឲ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​សង្គម រំខាន​ការរស់នៅ នឹង​សម្រាក​ដល់​ស្ថានទូត ភ្ញៀវ​ជាតិ អន្តរជាតិ វិនិយោគ ទេសចរណ៍ នឹង​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​។

លោក​អធិការ​​បញ្ជាក់​ថា​ ជា​លទ្ធផល​នៃ​ការ​អនុវត្តន៍​បទបញ្ជា​ ក៏ដូចជា​ចំណាត់​ការ​ក្នុង​វិធានការណ៍​នេះ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​នឹង​ឃាត់​បាន​ចំនួន ៥៨​គ្រឿង ដោយ​ក្នុង​នោះ​ យើង​បាន​ឲ្យ​ម្ចាស់​យានយន្ត ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើប្រាស់​ប្រភេទ​ស៊ីមុំាង​បំពង​សំឡេង​រួច​យក​ស៊ី​មាំ​ង​ដើម​(​ធម្មតា​)​មក​​ផ្លាស់ប្តូរ នឹនឹងប្រគល់យានយន្តជូនម្ចាស់​យានយន្ត​វិញ​។​

លោក​អធិការ​ខណ្ឌ​ដូនពេញ​ បាន​បញ្ជាក់​​ទៀត​ថា ​ពាក់ព័ន្ធ​នឹង​ការ​ឃាត់​យានយន្ត​ដែល​បំពាក់​បំពងមុំាងស៊ី​ខុស​ប្រក្រតី​នេះ​បើសិនជា​ម្ចាស់​យានយន្ត​នៅតែ​បំពាន​ហើយ​នៅតែ​បំពាក់​បំពង​ស៊ីមុំាង​របៀប​ខុស​បច្ចេកទេសទៀត​នោះ ​ហើយបើសិនណាកម្លាំងយើងឃាត់​បាន​លើក​ក្រោយ​ទៀត​នឹង​មិន​អនុញ្ញាត​ឲ្យ​យក​ត្រឡប់​ទៅវិញ​នោះ​ទេ​ ដោដោយចាត់ការបន្តតាមនីតិវិធី​៕ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖