ព័ត៌មានទាន់ហេតុការណ៍៖

ភូមិជនជាតិភាគតិច​​នៅ​ខេត្ត​រតនគិរី​ បន្តហាមឃាត់​អ្នក​​​ចំណូល​​ថ្មី​​ចូល​ភូមិ​ ដើម្បី​ការពារ​ជំងឺ​កូវីដ-១៩

ចែករំលែក៖

​​​​ខេត្តរតនគិរី៖ ការ​ធ្វើ​ដំណើរ​ចេញ​ចូល​​​ ​​ភូមិ​​មួយ​ចំនួន​​ក្នុង​ខេត្ត​រតនគិរី​​ បានបន្ត​​ហាម​​ឃាត់​សម្រាប់​​អ្នក​ចំណូល​ថ្មី ​ឬ​ជន​បរទេស​​​ ដើម្បី​ការ​ពារ​​ការ​ឆ្លង​រីក​រាល​ដាល​នៃ​​ជំងឺ​កូវីដ​១៩។ ​នេះ​បើ​តាម​លោក​​ ឆាយ​ ធី​ មេ​ឃុំ​បាតេ ​ក្នុង​​ស្រុក​អូរយ៉ាដាវ ​​ខេត្ត​រតនគិរី។

លោកមេឃុំ​បាន​​ឱ្យ​​ដឹង​ថា​ ភូមិ​ចំនួន​៤​​ ដែល​​បាន​បិទ​កាល​​ពី​ពេល​​ថ្មី​ៗ​នេះ​ ក្នុង​​​តំណម​​ជនជាតិ​ដើម​ភាគតិច​​ បាន​បើក​វិញ​ហើយ​​ ប៉ុន្តែ​ផ្លូវ​ចេញ​ចូល​ត្រូវ​បាន​ដាក់​សញ្ញា​ត្រួត​ពិនិត្យ​ ​ខណៈ​អ្នក​ចំណូល​ថ្មី ​និង​ជនបរទេស ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ភូមិ​នោះ​ទេ​ ដើម្បី​​ការពារ​​​ជំងឺ​ឆ្លង​កូវីដ​ ១៩។ ភូមិ​ទាំង​៤​នោះ​មាន​​ ​ភូមិ​គងធំ ភូមិ​គង​យុក ភូមិ​ប្លង់ និង​ភូមិ​ប្អ​រ។​ ​

​ ឥឡូវ​អត់​មាន​បិទ​ភូមិ​ដូច​មុន​ទេ ប៉ុន្តែ​គ្រាន់​តែ​អ្នក​ចំណូលថ្មី​ យើងហាម​ឃាត់ចេញចូល​ភូមិ ​ហើយ​​អ្នក​សង្ស័យ​​​យើង​វាស់​កម្ដៅ​វាស់​អីចឹង​ទៅ ព្រោះ​ឥឡូវ​យើង​មាន​​ប្រដាប់​វាស់​កម្ដៅ​ហើយ​​។

ដោយ​ឡែក​លោក អង ប៊ុនធៀង មេឃុំសេដា ស្រុកលំផាត់ បានបញ្ជាក់ដែរថា ​មាន៣ភូមិ កាល​ពី​មុន​ត្រូវ​បាន​បិទ​ ដើម្បី​ការពារ​ជំងឺ​កូវីដ​១៩​ ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​បាន​ធ្វើ​ចរាចរណ៍​ជា​ធម្មតា​ឡើង​វិញ​ហើយ​។

កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា​​ពេល​កន្លង​មក​​អាជ្ញាធរ​បាន​សម្រេច​បិទ​ចំនួន​៣​ភូមិ គឺ​ភូមិ​ប៉ម ភូមិ​ថ្មី និង​ភូមិ​ឡិ​ក ស្ថិត​ក្នុងឃុំសេដា ស្រុក​លំ​ផាត់ ខេត្ត​រតនគិរី ​​ហើយ​ការ​បិទ​នេះ ​បាន​ហាម​​មិន​ឲ្យ​ភ្ញៀវ​ចេញចូល​ ដើម្បី​បង្ការ​ការ​ឆ្លង​​ផ្សេង​ៗ​​។ ចំណែក​ភូមិ​ធំ​ៗ ដូចជា​ភូមិ​ប៉ា​ទាត់ ភូមិ​សា​មុត្រ​លើ ភូមិ​សាមុត្រក្រោម ជាប់​នៅ​ផ្លូវ​ធំ មិន​មាន​ការ​បិទ​ទេ​ មាន​រថយន្ត​ចរាចរ​ចេញចូល​ធម្មតា​៕ហេង សូរិយា


ចែករំលែក៖