ប្រទេសជប៉ុន៖ អភិបាលក្រុង អូសាកា បានស្នើឲ្យបុរសទៅផ្សារជំនួសស្ត្រីវិញ ដោយបុរសប្រើពេលវេលាតិចជាងស្ត្រី ហើយទិញអីវ៉ាន់ក៏លឿនដែរ មិនសូវសាំញាំយូរដូចស្ត្រី។
សារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែមេសាបាន ដកស្រង់សម្តី អភិបាលក្រុង អូសាកា លោក Ichiro Matsui បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតថា ៖ ស្ត្រីទៅផ្សារចំណាយពេលយូរ ដើរចុះឡើង មើលអីវ៉ាន់ហើយស្ទាក់ស្ទើរក្នុងក្នុងការសម្រេចទិញឲ្យបានលឿនបំផុត។ ដូច្នេះក្នុងដំណាក់កាល កូវីដ១៩ នេះគួតែឲ្យបុរសទៅផ្សារវិញលឿនជាង។
ជប៉ុនដានដាក់ប្រទេស ក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ហើយពលរដ្ឋនៅតំបន់ដែលមានអ្នកឆ្លងកូវីដ១៩ច្រើន ត្រូវបានស្នើឲ្យនៅក្នុងផ្ទះ ហើយអនុញ្ញាតឲ្យសមាជិកក្នុងគ្រួសារតែម្នាក់ប៉ុណ្ណោះចេញក្រៅទៅផ្សារ ។
ទាំងនោះហើយបានជាលោក Ichiro Matsui ស្នើឲ្យបុរសជាអ្នកដើរផ្សារវិញ ដោយបុរសគឺសំដៅទៅទិញរបស់ដែលត្រូវការតែប៉ុណ្ណោះ មិនសូវយកភ្នែកមើលរបស់ផ្សេងឡើយ ហើយរហ័សរហួនជាងស្ត្រីៗ។
ប៉ុន្តែការលើកឡើងខាងលើរបស់លោក Ichiro Matsui ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋដោយសារតែមិនគោរ ឲ្យតម្លៃដល់ស្ត្រី។
តាមសារព័ត៌មាន Japan Times បានផ្សាយថា មកដល់ថ្ងៃទី២៤ខែមេសា ជប៉ុនមានករណីឆ្លងកូវីដ១៩ កើនឡើងដល់ជិត ១២ ៧០០នាក់ និងស្លាប់ ៣១០នាក់៕ដោយ៖ ធី រីណា