ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នងត្រូវអគ្គីភ័យឆាបឆេះខ្ទេចគ្មានសល់ដោយសារឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

កំពង់ស្ពឺ៖ ផ្ទះឈើមួយខ្នងប្រក់គ្បឿងទំហំ 6 គុណនឹង 7 ម៉ែត្រត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចគ្មានសល់ដែលក្នុងនោះបណ្ដាលឱ្យខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនធំទៀតផង។ការឆាបឆេះនេះត្រូវបានសមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋានបញ្ជាក់ប្រាប់ថាបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍នេះកើតឡើងកាលពីនៅវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃរំដូលខាងលិច ឃុំបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពបានឱ្យដឹងថាមានករណីភ្លើងឆេះផ្ទះមួយខ្នងដែលមានទហំ៦មx៧ម ជញ្ជាំងក្តា ដំបូលប្រក់គ្បឿង ម្ចាស់ផ្ទះឈ្មោះ ខឹម ថន ភេទប្រុស អាយុ៦២ឆ្នាំ និងប្រពន្ធឈ្មោះ សំ រ៉ុម អាយុ៦១ឆ្នាំ រស់នៅភូមិព្រៃរំដូលខាងលិច ឃុំបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ករណីនេះត្រូវបានសមត្ថកិច្ចកិច្ចថាក្រៅពីឆាបឆេះផ្ទះនោះ
អគ្គីភ័យបានឆាបឆេះម៉ូតូ២គ្រឿង ម៉ាកdream ១២៥cc ស៊េរីឆ្នាំ២០១២ ម៉ាស៊ីនបូមទឹក១គ្រឿងម៉ាស៉ីនត្រងតាន័រ១គ្រឿង ម៉េក្រូ១ ប្រាក់រៀលចំនួន ១.០០០.០០០រៀល ស្រូវចំនួន១៦០០គីឡូក្រាម សំលៀកបំពាក់ ចានឆ្នាំង និងខូចខាតសម្ភារៈក្នុងផ្ទះទាំងស្រុង។
ក្រៅពីឆាបឆេះផ្ទះស្នាក់នៅនិងសម្ភារៈប្រើប្រាស់រួចមកអគ្គីភ័យក៏បានបន្ត ឆាបឆេះផ្ទះបាយមួយខ្នងមានទំហំ៥មx៦ម ជញ្ជាំងបាំងស្លឹកដំបូលប្រកស័ង្គសីតែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឡើយ៕សេនាស័ក្តិ

ចែករំលែក៖