ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល អញ្ជើញ ជាអតីបតីក្នុងពិធីបិទវគ្គបំប៉នសមត្ថភាពជំនាញ នគរបាលចរាចរណ៍ផ្លូវគោករយៈពេល១៥ថ្ងៃ និងផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៩ អនក្រ.បក ស្តីពី ការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បក ចុះថ្ងៃ ២១ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយមានវត្តមានលោក លោកស្រីស្នងការរង ,លោកនាយ នាយរងការិយាល័យ ,នាយ នាយរងផ្នែក និងមន្ត្រីការិយាល័យចរាចរណ៍ ,លោកអធិការ ,អធិការរងទទួលផែនចរាចរណ៍ និងមន្ត្រីនគរបាលចរាចរណ៍តាមបណ្ដាក្រុងស្រុកជាច្រើនរូបផងដែរ ។
ក្រោយពីបានស្តាប់របាយការណ៍លោក ឧត្តមសេនីយ៍ត្រី វ៉ែន សាវិន ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ ស្តីពីលទ្ធផលនៃវគ្គបំប៉នសមត្ថភាពជំនាញ អស់រយះពេល១៥ថ្ងៃនិងផ្សព្វផ្សាយ អនុក្រឹត្យ លេខ៣៩ អនក្រ.បក ដល់កងកម្លាំងនគរបាល នៅតាមបណ្តាផែនការងារជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលរួចមក លោក ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល មានប្រសាសន៍សំណេះសំណាល និង ផ្តាំផ្ញើ ដល់សិក្ខាកាម ,គ្រូបង្គោល និងកងកម្លាំងទាំងអស់ ដែលទើបទទួលបានវគ្គបំប៉ន សមត្ថភាពជំនាញនគរបាលចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយអនុក្រឹត្យថ្មីលេខ៣៩ អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីការពិន័យអន្តរការណ៍ចំពោះ អំពើល្មើសនឹងច្បាប់ ចរាចរណ៍ផ្លូវគោក នាពេលនេះ សូមយកចំណេះ ដឹងនេះទៅអនុវត្ត និងផ្សព្វផ្សាយបន្តដល់មន្ត្រីនៅតាមអង្គភាព នៅតាមក្រុមគ្រួសារ និងប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ឲ្យបានយល់ដឹងពីអនុក្រឹត្យលេខ៣៩ថ្មី ដើម្បីចូលរួមបង្ការ ទប់ស្កាត់ករណីគ្រោះចរាចរណ៍ដែលកើតឡើង ជាយថាហេតុ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី បាន បន្ថែមទៀតថា ឆ្នាំ២០២០នេះ គឺជាឆ្នាំរឹតបន្តឹងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចេញដោយ ក្រសួងមហាផ្ទៃ ហេតុដូចនេះ កងកម្លាំង នគរបាលទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអនុក្រឹត្យថ្មី នេះ ក្នុងចន្លោះខែមេសា នៅតាមទីប្រជុំជន និង ជនបទឲ្យបានទូលំទូលាយ យល់ដឹងកាន់តែច្បាស់ ដើម្បីប្រជាពលរដ្ឋចូលរួមអនុវត្តច្បាប់ នេះ ឲ្យបានគ្រប់ៗគ្នា ជាពិសេស កងកម្លាំងនគរបាល ត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋ ក្នុងការ អនុវត្តច្បាប់នេះ ។បន្ទាប់ពីបញ្ចប់ពិធីបិទវគ្គនិងផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩អនក្រ.បក រួចមកលោក ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក៏បានប្រគល់លិខិតថ្លែអំណរគុណដល់គ្រូបង្គោលចំនួន៩នាក់ និងប្រគល់លិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាមចំនួន១៥៣នាក់ ដើម្បីជាការលើកទឹកចិត្តលោកស្នងការក៏បានឧប្បត្ថម្ភថវិការដល់គ្រូបង្គោលទាំង៩នាក់ក្នុងម្នាក់ៗ២០ម៉ឺនរៀលផងដែរ៕ សហការី