ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយរយៈពេល៨ថ្ងៃគ្មានអ្នកឆ្លង វៀតណាមបានរកឃើញថ្មីពីរនាក់មកពីជប៉ុន

ចែករំលែក៖

ប្រទេសវៀតណាម៖ រយៈពេល៨ថ្ងៃកន្លងមកវៀតណាមមិនមានករណីឆ្លងកូវីដ១៩ ថ្មីនោះឡើយ ជារឿង ដ៏ល្អបំផុតសម្រាប់ប្រទេសតំបន់អាស៊ានមួយនេះ បន្ទាប់ពីប្រទេសឡាវ ដែលមិនមានអ្នកឆ្លង ជាង១០ថ្ងៃជាប់គ្នា។
ប៉ុន្តែស្ថានភាពបានប្រែប្រួល ដោយកាលពីយប់ថ្ងៃទី២៤ខែមេសា វៀតណាមបានរកឃើញ មានការឆ្លងថ្មី២ ចំនួន២ករណី ដែលជានិស្សិតមកពីប្រទេសជប៉ុន។ គណ:កម្មាធិការជាតិបង្ការ និងគ្រប់គ្រងកូវីដ១៩របស់វៀតណាម បានប្រកាសនៅថ្ងៃទី២៥ ខែមេសា ថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសវៀតណាម មានអ្នកឆ្លង ចំនួន២៧០នាក់ ប៉ុន្ដែមិនមានករណីស្លាប់ដោយសារកូវីដ១៩នោះទេ។
សារព័ត៌មាន Vietnamplus បានផ្សាយថា កាលពីយប់ ថ្ងៃទី២៤ ខែ មេសា មានករណីថ្មីចំនួន២ ត្រូវបានរកឃើញទៅលើនិស្សិតពីរនាក់ត្រឡប់ មកពី ប្រទេសជប៉ុន។ រីឯពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។
នៅពេលនេះ វៀតណាម មានមនុស្ស ៦៨ ៨៩០នាក់ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក និងតាមដានពីស្ថានភាពសុខភាពរបស់ពួកគេ ដោយសង្ឃឹមថានឹងមិនមានអ្នកឆ្លងថ្មីបន្ថែមទៀត៕ ធី រីណា


ចែករំលែក៖