ព័ត៌មានទាន់ហេតុការណ៍៖

លោក ស ថេត ផ្តល់លេខទូរស័ព្ទ ស្នងការរង និងអធិការនគរបាល ទាំង១៤ ខណ្ឌ ងាយស្រួលអោយប្រជាពលរដ្ឋទាក់ទង ២៤ ម៉ោងលើ ២៤ម៉ោង

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់លេខទូរស័ព្ទ ស្នងការរង និងអធិការនគរបាល ទាំង១៤ ខណ្ឌ ងាយស្រួលអោយប្រជាពលរដ្ឋទាក់ទង ២៤ ម៉ោងលើ ២៤ ម៉ោង។
លោកបញ្ជាក់នៅមុននេះបន្តិច នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ថា៖ កាន់តែឆាប់រហ័ស កាន់តែងាយស្រួល សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ២៤ម៉/២៤ម៉ ដេីម្បីធ្វេីការទំនាក់ទំនង នៅពេលគាត់ជួបបញ្ហាផ្សេងៗ ។
មានទាំងលេខទូរស័ព្ទ លោក លោកស្រី ស្នងការរងទទួលដឹកនាំខណ្ឌទាំង ១៤ – លោកអធិការនគរបាលខណ្ឌទាំង ១៤ និងលេខទូរស័ព្ទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥។

លោកស្នងការបន្តថា៖ ក្រៅពីនោះប្រជាពលរដ្ឋក៏អាចចូលខំមិនផ្ទាល់ក្នុងផេក លោកផ្ទាល់ គឺ លោក ស ថេត ក៏ដូចជាផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រោះមានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមដានជាប្រចាំ ដេីម្បីឆ្លេីយតប ដោះស្រាយ និងមានវិធានការភ្លាមៗជូនប្រជាពលរដ្ឋ ។
លោកបញ្ជាក់ថា៖ ស្នងការនគរបាលរាជធានីភ្នំពេញ ពេញចិត្តនឹងបម្រេីប្រជាពលរដ្ឋដោយក្តីរីករាយ បំផុត៕សុខ ខេមរា


ចែករំលែក៖