ភ្នំពេញ៖ បុគ្គលនេះបានប្រើប្រាស់សិទ្ធខ្លួនឯង(សិទ្ធអញ អំណាចអញ ) បំពានលើសិទ្ធអ្នកដ៏ទៃ គ្មានយល់ពីបញ្ហាផ្លូវច្បាប់ វិជ្ជាជីវៈ ប្រកបសារព័ត៌មាន ក្នុងប្រទេសគ្រប់គ្រងដោយច្បាប់ ទាល់តែសោះ។ ចុងក្រោយ ឈានដល់មជ្ឈដ្ឋានទូទៅពីប្រជាពលរដ្ឋទទួលយកមិនបាន ហើយស្នើអោយមានវិធានការ ច្បាប់លើជនប្រភេទនេះតាមនីតិវិធី ។
ទីបំផុត លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន បានបង្ហាញពីប្រតិកម្ម ដោយអោយខាងជំនាញនៃក្រសួងពិនិត្យកិច្ចសន្យា របស់ លោក ចាន់ ឬទ្ធី ចាងហ្វាង សារព័ត៌មាន ចក្រវាឡ CKV TV បេីបំពានអាចលុបចោលអាជ្ញាបណ្ណ។ បន្ទាប់ពីលើកទី២ ក្រសួង ព័ត៌មាន បានហៅមក ធ្វើកិច្ចសន្យាបញ្ឈប់ទង្វើមិនប្រក្រតី ។
សូមបញ្ជាក់ថា៖ អ្នកសារព័ត៌មាន រូបនេះ បង្កភាពអនាធិបតេយ្យច្រេីនលេីក ច្រេីនសារហេីយ តែបុគ្គលម្នាក់នេះមិនកែខ្លួននៅតែបំពាន តាមការណែនាំពីក្រសួង ព័ត៌មាន ដដែល ។ ចាំមើលព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ជនអវិជ្ជានេះ មានសារជាតិជាមនុស្សពិតប្រាកដ ស្គាល់ខុស ស្គាល់ត្រូវ ឬឈានដល់ក្រសួងលុបអាជ្ញាបណ្ណចោល..! ឬមួយយ៉ាងណា..!
ជាមួយអង្គភាព នគរវត្ត នាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ លោក ចាន់ ឬទ្ធី ចាងហ្វាង សារព័ត៌មាន ចក្រវាឡ CKV TV បាននិយាយទាំងទទឹងទិសថា៖ (គាត់បានវាយកំទិច ជញ្ជាំងផ្ទះរបស់ខាងពេទ្យ) រួចក៏លេងបន្ត អធិប្បាយ៕សុខ ខេមរា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច