ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី១០នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជូនទៅតុលាកា ក្រោយពីបញ្ចប់នីតិវិធីសាកសួរ។
ការបញ្ជូនជនសង្ស័យខាងលើនេះគឺនៅព្រឹកនឹងថ្ងៃទី២៦ ខែមេសាឆ្នាំ២០២០នេះ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យទាំង១០នាក់ខាងលើជាប់ពាក់ព័ន្ធករណីលួច នឹងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ៖ ជនសង្ស័យប្រុស ស្រីទាំង១០នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការស្រាវជ្រាវបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួរ។ ហើយពួកគេបានឆ្លើយសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។
ក្នុងនោះដែលោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន នឹងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕ ចន្ទ លីហ្សា