ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាលួចកាច់សោ.កម៉ូតូរួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋានស្រុកនគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលអន្លង់ត្នោត សហការបង្រ្កាបមុខសញ្ញាកាច់សោ.កម៉ូតូ ដោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាដកហូតម៉ូតូ ១គ្រឿង ។

ករណីបង្រ្កាបមុខសញ្ញាកាច់សោ.កម៉ូតូខាងលើ ធ្វើឡើងនៅវេលាម៉ោង១៣ និង៥២នាទី រសៀលថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្សារសាមគ្គីក្រគរ ស្ថិងក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលស្រុកក្រគរ ជនសង្ស័យជាមុខសញ្ញាលួចកាច់សោ.កម៉ូតូឈ្មោះ ហុឹង កុយទីទី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាងម៉ូតូ ១គ្រឿងម៉ាក CBR ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GZ 2992 ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាបន្ទាប់ទទួលព័ត៌មាន ជនសង្ស័យរូបនេះធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ ១គ្រឿង នៅក្រុងពោធិ៍សាត់ ជនសង្ស័យជាមុខសញ្ញា និងវត្ថុតាងម៉ូតូ ប្រគល់ទទួលជូនសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ៕បុឹម ពិន


ចែករំលែក៖