ខេត្តកំពត៖ គ្រោះធម្មជាតិកើតឡើងពីភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១២ខ្នងត្រូវរបើកដំបូលទាំងស្រុង តែពុំបណ្តាលឲ្យរងគ្រោះដល់មនុស្សឬសត្វពាហន:នោះទេ។នេះបើតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសឲ្យដឹងនៅថ្ងៃទី២៧ខែមេសានេះ។
គ្រោះធម្មជាតិនេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅ
លើឃុំចំនួន៣ ក្នុងស្រុកទឹកឈូ ខេត្តកំពត គឺឃុំ កំពង់គ្រែង ឃុំ កំពង់សំរោង និងឃុំត្រពាំងធំ៕ដោយ៖ប្រាថ្នា