ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចប់ការមន្ទិលសង្ស័យពីសុខភាពរបស់មេដឹកនាំ គីម ជុងអ៊ុន

ចែករំលែក៖

ប្រទេសកូរ៉េខាងជើង៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា សារព័ត៌មាន AFP បានផ្សាយថា ៖ មេដឹកនាំគីម ជុងអ៊ុន នៅរស់និងមានសុខភាពល្អប្រសើរជាធម្មតា។ ការបញ្ជាក់ពីសុខភាពរបស់សារព័ត៌មានខាងលើ គឺជាការបញ្ចប់ពាក្យចរចាមអារ៉ាម ស្តីពីសុខភាព របស់គីម ជុងអ៊ុន។
ព័ត៌មានខាងលើត្រូវបាន ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីកុរ៉េខាងត្បូង ម៉ូន ជេអ៊ីន ប្រកាសជាផ្លូវការស្តីពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CNN នៅថ្ងៃទី២៦ខែមេសា លោក Moon Chung in ទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា«មេដឹកនាំ គីម ជុងអ៊ុន នៅរស់ហើយមានសុខភាពល្អ ធម្មតា មិនមានអ្វីប្រែប្រួលឡើយ»។ លោកបន្តទៀតថា លោកគីម ជុងអ៊ុនកំពុងតែរស់នៅក្នុងតំបន់ Wonsan ដែលជាទីតាំងរម្មណីយដ្ឋានលម្ហែកាយ ដ៏ស្រស់ស្អាតនៅទីនោះ។ លោកគីម ជុងអ៊ុនទៅកាន់ទីនោះតាំងពីថ្ងៃទី ១៣ខែមេសា មកម៉្លេះ។
កន្លងមក ប្រព័ន្ធផ្សព្វផ្សាយ អាមេរិក ក៏បានបង្ហោះរូបភាពថតពីផ្កាយរណប ឃើញរថយភ្លើងសម្រាប់ដឹកថ្នាក់ដឹកនាំគីម ជុងអ៊ុន ទៅលម្ហែកាយ ចតនៅស្ថានីយ៍រថភ្លើង ក្នុងទីក្រុង Wonsan ។ ទាំងនោះហើយបានធ្វើឲ្យការមន្ទិលសង្ស័យទាំងឡាយត្រូវបានបញ្ចប់ ។
បុន្តែមនុស្សមួយចំនួនបានលើកឡើងថា ការលេចចេញព័ត៌មាន ថាមេដឹកនាំកូរ៉េខាងជើង ស្លាប់ គឺជាចេតនា របស់ប្រទេសលោកខាងលិច ក្នុងនោះមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់បង្វែការចាប់អារម្មណ៍មកកាន់កូរ៉េខាងជើង ច្រើនជាងការចាប់អារម្មណ៍ ទៅលើអ្នកឆ្លងនិងស្លាប់ដោយកូវីដ១៩នៅលើទឹកដីអាមេរិក តែប៉ុណ្ណោះ៕ដោយ៖ធី រីណា


ចែករំលែក៖