ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ការការពារការចម្លង វីរុសកូវីដ-១៩ គឺត្រូវផ្ដើមចេញពីបុគ្គលម្នាក់ៗជាចាំបាច់

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា៖ វីរុសកូវីដ-១៩ នៅជាមួយយើងក្នុងរយៈពេលវែងដែលពិបាកនឹងប៉ាន់ប្រមាណបាន ហើយការការពារការចម្លង វីរុសកូវីដ-១៩ គឺត្រូវផ្ដើមចេញពីបុគ្គលម្នាក់ៗជាចាំបាច់។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី២៧ ខែមេសានេះថា៖ យើងទាំងអស់គ្នាត្រូវដឹងថា វីរុសកូវីដ-១៩ នៅជាមួយយើងនៅក្នុងរយៈពេលវែងដែលពិបាកនឹងប៉ាន់ប្រមាណបាន ហើយការការពារការចម្លង វីរុសកូវីដ-១៩ គឺត្រូវផ្ដើមចេញពីបុគ្គលម្នាក់ៗជាចាំបាច់។
ដូច្នេះ លោក ម៉ម ប៊ុនហេងសូមប្រកាសធ្វើការក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ហើយនៅពេលនេះគឺជាពេលវេលាដែលយើងត្រូវរួមសាមគ្គីគ្នាដោយមិនទៅម៉ាក់ងាយ ឬរើសអើងគ្នានោះឡើយ។
បើទោះបីជាយើងឃើញថា៖ រយៈពេលពីរសប្ដាហ៍កន្លងមកនេះនៅកម្ពុជាមិនមានករណីថ្មីក៏ដោយប៉ុន្តែបណ្ដាប្រទេសនានាប៉ុន្តែបណ្ដាប្រទេសជិតខាងរបស់យើង និងសកលលោកបាននឹងកំពុងមានការរាតត្បាតជំងឺនេះខ្លាំងនៅឡើយ។
លោក ម៉ម ប៊ុនហេងបានប្រកាសថា៖ អាកាសធាតុក្តៅនិងភ្លៀងមិនអាចទប់ស្កាត់ការចម្លងវីរុស កូវីដ-១៩បានឡើយ។
សូមបញ្ជាក់ថា៖ នៅថ្ងៃនេះ អ្នកជាសះស្បើយថ្មីចំនួន ២នាក់ទៀត អ្នកជាកើនដល់១១៩នាក់, នៅសល់៣នាក់ កំពុងព្យាបាល, និងគ្មានអ្នកឆ្លងថ្មីឡើយ។ តាម
ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាល បានអោយដឹងថា៖ ចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ២៧ខែមេសា ឆ្នាំ២០២០ នេះ។

-អ្នកជាសះស្បើយថ្មីចំនួន ២នាក់
-សរុបអ្នកជាសះស្បើយមានចំនួន ១១៩នាក់
-អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៣នាក់
-មិនមានបាត់បង់ជីវីត
-សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២ នាក់។
ទន្ទឹមនឹងលទ្ធផលប្រកបដោយការរីករាយនេះ ក៏សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការ និងទប់ស្កាត់ការឆ្លងជំងឺ Covid-19 នេះ។
ត្រូវចងចាំថា​”យេីងអាចភ្លេចកូវីដ-១៩​ តែកូវីដ-១៩​ មិនភ្លេចយេីងទេ​ បេីយេីងធ្វេសប្រហែស។
បេីយេីងធ្វេសប្រហែសបុគ្គលគ្រប់រូបត្រូវបន្តការពារការចម្លងវីរុសកូវដ-១៩​ ឲ្យបានខ្ជាប់ខ្ជួនជាបន្តទៀត​ បេីទោះបីជាស្ថានភាពជំងឺកូវីដ-១៩​ នៅកម្ពុជា​ ហាក់ដូចជាមានភាពធូរស្បេីយខ្លះក៏ដោយ៕

សុខ ខេមរា

 


ចែករំលែក៖