ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ម៉ាកម៊ែកសឺដេសមួយគ្រឿងមិនដឹងម្ចាស់មានបញ្ហាអ្វីទេ ចតចោលក្នុងបុរីប៊ុនជេស្ឋអស់រយៈពេល២យប់ ៣ថ្ងៃ​

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​ម៉ាកម៊ែកសឺដេសមួយគ្រឿងមិនដឹងថាម្ចាស់មានបញ្ហាអ្វីទេចតចោលលើផ្លូវក្នុងបុរីប៊ុនជេស្ឋរយៈពេល២យប់៣ថ្ងៃមកហើយ ​។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលឡើងនៅម៉ោង៨ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា​ ឆ្នាំ​២០២០ ស្ថិត​លេីផ្លូវបេតុងBC 01ក្នុងបុរីប៊ុនជេស្ឋ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​។
សមត្ថសមត្ថកិច្ចបានឲ្យដឹងថា៖ រថយន្តដែលចតទកចោលនៅលើផ្លូវម៉ាក ម៊ែកសឺដេស ពាក់ស្លាកលេខភ្នំពេញ 2-AS 3598 ពណ៌​ទឹកប្រាក់។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ព្រែកលៀបបានឲ្យដឹងថា៖ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់មកថាប្រទះឃេីញរថយន្តម៉ាកម៊ែកសឺដេស ប្លុង ចោលក្នុងបុរីប៊ុនជេស្ឋអស់រយៈពេល២យប់៣ថ្ងៃមកហេីយ។

ក្រោយពីទទួលព័ត៌មាននេះកំលាំងសមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់ចំណុចកេីតហេតុបានឃេីញរថយន្តដូចដែលប្រជាពលរដ្ឋរាយការណ៍ពិតមែន។ បន្ទាប់មកសមត្ថកិច្ចបង្កេីត គណៈកម្មការ ដើម្បីស្ទូចយករថយន្តទៅរក្សាទុកនៅប៉ុស្តិ៍បណ្តោះអាសន្នរងចាំម្ចាស់យកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ឲ្យវិញនៅពេលក្រោយ៕ដោយ៖ជ្រោយ ពេជ្រ


ចែករំលែក៖