ព័ត៌មានទាន់ហេតុការណ៍៖

ទុកការរិះគន់មួយដុំ អ៊ីង អ៊ីង បញ្ចេញឈុតសិចស៊ីមួយចាស់ដៃ

ចែករំលែក៖

ភ្នំពេញ៖ មិនខ្វល់ការរិះគន់រឿងស្លៀកពាក់សិចស៊ីឡើយ តារាសម្តែងរាងស្រឡូន កញ្ញាអ៊ីង អ៊ីង បានបញ្ចេញរូបថត និងវីដេអូ សិចស៊ីថ្មីបន្តបន្ទាប់។
កញ្ញា អ៊ីង​អ៊ីង ដែល​ល្បី​ថា​ជា​តារា​ស្រី​មានមុខ​ស្អាត​នោះ ស្រាប់​តែបាន​បង្ហោះ​វី​ដេ​អូ​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​រំភើប ដោយ​កំពុង​ស្ថិតក្នុង​ឈុត​ប៊ី​គី​នី ពណ៌​ទឹកក្រូច​បញ្ចេញ​ភាព​សិច​ស៊ី​ឡើង​កប់ៗ​ខ្លាំង​តែម្តង​។ ការបង្ហាញ​លើក​នេះ​របស់​នាង​ធ្វើឱ្យ​អ្នកគាំទ្រ​នាង និង​មហាជន​មើលឃើញ​រាង​ស្លី​ម​ហើយ​សិច​ស៊ី​ដែល​មិន​សរសើរ​មិនបាន​ឡើយ​។តារា​ស្រី​រូបនេះ​ជាតា​រា​ចូលចិត្ត​ភាព​សិច​ស៊ី និង​រូប​សម្រស់​ជាប់​រហូតមក​ មិន​ធ្វើឱ្យ​អ្នកគាំទ្រ​នាងស្ងាត់​ឡើយ​។ ជាមួយ​នោះ​នាង​ក៍មាន​ព័ត៌មាន​ល្បី​សម្បូរ​ណ៍​ប្រុសៗ​ជាច្រើន​ចោមរោម​តាមសុំ​ស្នេហា ​ខណៈ​តារា​ស្រី​រូបនេះ​ពិតជា​ស្អាត​មានមុខមាត់​ដូច​កូនកាត់​។ការបញ្ចេញរូបភាពបែបសិចស៊ីនេះក៏លេចចេញការរិះគន់មួយចំនួនពីលើការសរសើរនេះដែរ។ រិះគន់ព្រោះតែភាពសិចស៊ីរបស់នាងបានជះឥទ្ធិពលមិនល្អដល់អ្នកលេងបណ្តាញសង្គមដែលមានគ្រប់វ័យ ពិសេសអ្នកលេងបណ្តាញសង្គម Tik Tok ដែលមានភាគច្រើនជាយុវវ័យ និងកុមារនោះ។ ទោះជាយ៉ាងណាតារាស្រីរូបនេះនៅមិនទាន់មានប្រិតកម្មជុំវិញការរិះគន់នេះនៅឡើយទេ។
​គួរបញ្ជាក់ដែរថាអ៊ីង​អ៊ីង ជាអតីតគូស្នេហ៍តារាចម្រៀង​លោក ម៉ា ច័ន្ទ​បញ្ញា ​។ ពួកគេធ្លាប់បានគេស្គាល់ច្រើនតាមរយៈ​ ការសម្តែងភាពយន្តរួមគ្នារឿង “​កិច្ច​ស​ន្យា​ស្នេហ៍​” របស់​ផលិតកម្ម​រ៉ក កាលពីដើម ឆ្នាំ​២០១៨​៕ដោយ៖វឌ្ឍនា


ចែករំលែក៖