ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងតូក្យូ ប្រកាសស្វែងរកម្ចាស់លិខិតឆ្លងដែន ដែលជានិស្សិតមកធ្វើកម្មសិក្សានៅប្រទេសជប៉ុន ហើយជ្រុះបាត់ សូមអញ្ជើញមកយកនៅស្ថានទូតកម្ពុជា ជៀសវាងការធ្វើដំណើរដោយមិនស្របច្បាប់។
យោងតាមសេចក្ដីប្រកាសស្វែងរកម្ចាស់លិខិតឆ្លងដែន របស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងតូក្យូ បានបញ្ជាក់ថា៖ សូមធ្វើការប្រកាសស្វែងរកម្ចាស់លិខិតឆ្លងដែន
ឈ្មោះ៖ បូរ បាន (BO BAN)
ភេទ៖ ប្រុស
ថ្ងៃ-ខែ-ឆ្នាំកំណើត៖ ០៧ មករា ១៩៩៨
មុខរបរ៖ កម្មសិក្សាការី។
ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងតូក្យូ បានបន្តថា៖ បើបានឃើញសេចក្ដីប្រកាសនេះ សូមសាមីខ្លួនទាក់ទងមកស្ថានទូតតាមរយៈលេខទូរសព្ទ 080 4689 9374/080 3459 7889 ឬចូលក្នុងប្រអប់ផ្ញើសារ Facebook របស់ស្ថានទូត។
សូមបងប្អូនខ្មែរដែលស្គាល់ឈ្មោះខាងលើ មេត្តាជួយជូនដំណឹងនេះដល់ម្ចាស់លិខិតឆ្លងដែន និងសូមជួយចែករំលែកសេចក្ដីប្រកាសនេះតៗគ្នា៕ដោយ៖ សិលា