ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស រៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ Digital ជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស រៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ពន្ធ័ថ្នាលទូរទស្សន៍ Digital ជាតិ នៅទីស្តីការក្រសួង។

សូមបញ្ជាក់ថា៖ ក្រុមការងារបច្ចេកទេសរៀបចំបង្កើតថ្នាលទូរទស្សន៍ឌីជីថល ជាតិ National Digital TV Platform) ដើម្បីដោះស្រាយបន្ទារហ្រ្វេកង់ 700 MHz សម្រាប់វិស័យទូរគមនាគមន៍ និងផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធ អាណាឡូក ទៅជាប្រពន្ធ័ Digital អោយបានទាន់ពេលវេលា ដើម្បីធ្វើសមាហរណកម្មទូរទស្សន៍ ឌីជីថល កម្ពុជា ទៅក្នុងតំបន់ និងនៅលើពិភពលោក។
ការរៀបចំផែនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ ឌីជីថល មានរយៈពេលបីឆ្នាំដំបូង ២០២១ ដល់ ២០២៣។
សូមជម្រាបជូនថា៖ ក្រសួងព័ត៌មាន បានពង្រឹងការផ្សព្វផ្សាយព័ត៌មាន អោយមានការវិវឌ្ឍន៍ ទំនើបជឿនលឿន និងរឹតបន្តឹងនូវក្រមសីលធម៍ វិជ្ជាជីវៈអ្នកសារព័ត៌មាន អោយគោរពតាម របបសារព័ត៌មាន សិទ្ធមនុស្ស ក្នុងប្រទេសជាតិដែលគ្រប់គ្រងដោយច្បាប់។ ពិសេសបានប្រយុទ្ធប្រឆាំងនូវព័ត៌មានក្លែងក្លាយ មានប្រសិទ្ធភាព ជូនដល់ជនរួមជាតិបានយល់ជ្រាបពីការផ្សព្វផ្សាយព័ត៌មានពិតនៅកម្ពុជា៕សុខ ខេមរា


ចែករំលែក៖