ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញគ្រាប់បែក និងកាំភ្លើងនៅក្នុងរណ្តៅស្រះទឹក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សល់ ពីសង្រ្គាម តែនៅមានគុណភាពនៅឡើយនោះត្រូវបានក្មេងប្រទះឃើញនៅក្នុងរណ្តៅស្រះ ហេតុការណប្រទះឃើញគ្រាប់និងកាំភ្លើងកាលពីវេលាម៉ោង៥រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
អនុសេនីយឯក អ៊ិន សាវឿន មេប៉ុស្តិក្បាលទឹកបានប្រាប់នៅព្រឹកថ្ងៃទី២៩ មេសានេះថា កាលពីរសៀលថ្ងៃទី២៨ ខែមេសា មានក្មេងមួយក្រុមបានដើរទៅស្ទូចត្រីនៅរណ្តៅស្រះមួយកន្លែងដែលគេជីកយកអាចម៌ដីធ្វើផ្លូវ ក៍បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះនៅកប់ក្នុងស្រះដែលត្រូវភ្លៀងហូរច្រោះ ដែលកាំភ្លើងនិងគ្រាប់ទាំងនេះមានសភាពច្រេះចាប់អស់ទៅហើយ ប៉ុន្តែវាមានគុណភាពអាចផ្ទុះបាន ពេលដែលឃើញក្មេងទាំងនោះបានរើសយកស្រោមកាំភ្លើងខ្លី១យកទៅបង្ហាញនិងប្រាប់ខាងប៉ុស្តិរដ្ឋបាល អោយទៅជួយយកគ្រាប់និងកាំភ្លើងទាំងនោះ ។
ក្រោយពីទទួលបានព័ត៌មាននេះលោកមេប៉ុស្តិបានទំនាក់ទំនងហៅក្រុមជំនាញរបស់ស៊ីម៉ាកមកយកទៅរក្សាទុកតែម្តង នៅពេលក្រុមការងរបស់ស៊ីម៉ាកទៅដល់រកឃើញ គ្រាប់បែកដៃចំនួន០៥គ្រាប់ -M៧៩ចំនួន០១គ្រាប់, AK៤៧ចំនួន០១ដើម មានបង់០៤ មានគ្រាប់ បង់កាំភ្លើងអាការ០៣បង់ ។ ក្រោយពីរកឃើញ ក្រុមការងារស៊ីម៉ាកបានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌទាំងនេះ ជាសំណល់ដែលសល់ពីសង្រ្គាម ដែលបានកប់ជ្រៅក្នុងដី ហើយនៅមានគុណភាពអាចផ្ទុះបាន ។ ដូចនេះបងប្អូនប្រជាពលរដ្ឋ និង ក្មេងៗពេលជួបឃើញគ្រាប់បែបនេះ សូមកុំប៉ះពាល់ជាដាច់ខាត ហើយត្រូវប្រញាប់រាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ ។ ចន្ថា


ចែករំលែក៖