ខេត្តពោធិ៍សាត់៖ នគរបាលម្នាក់សន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូ និងម៉ូតូ នៅគ្រាដែលកំពុងធ្វើដំណើរស្របទិសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង៩ និង៥៧នាទី ព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៤.១៨៥ ស្ថិតក្នួងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ គេឃើញអ្នកបើកបរម៉ូតូទាំង ២គ្រឿងធ្វើដំណើរស្របទិសគ្នា(លិច.កើត) លុះមកដល់កន្លែងកើតហេតុអ្នកបើកបរម៉ូតូពាក់ស្លាកលេខ(នគរបាល) 1.7694 ទាក់ដៃចង្កូតជាមួយអ្នកជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា បណ្ដាលឲ្យដួលបោករមូ ចូលគ្នា ធ្វើឲ្យភាគីខាងបើកបរម៉ូតូ ពាក់ស្លាកលេខ នគរបាល និងជាមន្រ្តី នគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប់សន្លប់ស្ដូក ។
ប្រភពដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ និងម៉ូតូនេះ នគរបាលជំនាញចុះវាស់វែង និងកំពុងធ្វើការដោះស្រាយគ្នា ៕ដោយ៖បុឹម ពិន