ព័ត៌មានទាន់ហេតុការណ៍៖

ទឹកប្រាក់១៥០លានដុល្លាររបស់ FIFA គ្រោងជួយសម្រាប់មូលនិធិសង្គ្រោះដល់សមាជិកក្នុងវិបត្តិកូវីដ-១៩

ចែករំលែក៖

គេហទំព័រឆៃណាឌៀលីបានផ្សាយថា គណៈកម្មាធិការជាតិនីមួយៗនឹងទទួលបានថវិកាចំនួន៥០០,០០០ដុល្លារដែលសហព័ន្ធបាល់ទាត់ពិភពលោក FIFA នឹងត្រូវប្រគល់ជូន នៅពេលបំពេញលក្ខន្តិកៈ ជាក់លាក់ ប៉ុន្តែនឹងបញ្ចេញថវិកាទាំងនោះ និងសិទ្ធិដែលនៅសល់ សម្រាប់ឆ្នាំ២០១៩ និង២០២០ ។

លោក Gianni Infantino ប្រធាន FIFA បានមានប្រសាសន៍ថា វាជាកាតព្វកិច្ចរបស់ FIFA ដែលត្រូវនៅទីនោះ និងគាំទ្រដល់អ្នកកំពុង ប្រឈមមុខនឹង តម្រូវការធ្ងន់ធ្ងរ។ ការផ្ទុះជំងឺកូវីដ-១៩ ឬកូរ៉ូណា បាននាំបាល់ទាត់ទៅជាជំហរ ហើយក្លិបបានតស៊ូ ដើម្បីទប់ទល់នឹងការបាត់បង់ ប្រាក់ចំណូល ។

ប្រធាន FIFA ដដែលបានបន្តថា ថវិកានេះគ្រោងចាប់ផ្តើមផ្តល់ ជំនួយហិរញ្ញវត្ថុភ្លាមៗដល់ សមាគមសមាជិករបស់យើង ដែលភាគច្រើនកំពុងជួបប្រទះ បញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ។ ថវិកាទាំងនេះបានមកពីកម្មវិធី Forward 2.0 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ហើយនឹងផ្តល់ថវិកាសរុប១,៧៤៦ពាន់លានដុល្លារក្នុងរយៈពេល៤ឆ្នាំគឺឆ្នាំ២០១៩ដល់ឆ្នាំ២០២២ ៕ ដោយ៖ភារៈ


ចែករំលែក៖