ភ្នំពេញ៖ តារាចម្រៀង កញ្ញា សូ លីកា នឹងសម្រាលកូនតំណក់ឈាមលើកដំបូងរបស់នាងនិងគូស្នេហ៍នៅក្នុងអំឡុងខែកក្កដា ខាងមុខនេះ។ ស្របពេលនេះឱកាសការងារសិល្បៈរបស់នាងក៏ត្រូវគេមើលឃើញថាកាន់តែខើចខ្លីជាងមុន។
ពេជ្រ សូលីកា កូនប្រុសជាង៥ខែ ជាមួយគូដណ្តឹង លោកគឹម ហាន ទាំងមិនទាន់រៀបការនេះ ។ កូនក្នុងផ្ទៃជាកម្លាំងចិត្តរបស់នាងក្រោយពីជួបរឿងអាក្រកក់ក្នុងជីវិតព្រោះតែម្តាយក្លាយជាឃាតករសម្លាប់មនុស្សនោះ។ មានផ្ទៃពោះនិងរឿងរ៉ាវជីវិតនេះបានធ្វើឲ្យនាងផ្អាកការងារសិល្បៈទាំងស្រុងដែលធ្វើឲ្យនាងបាត់មុខជាលើកទី២នៅផលិតកម្មនេះ។ ទើបបញ្ចេញបទចម្រៀងថ្មីមែន ប៉ុន្តែជាបទចម្រៀងដែលផលិតមកជាយូគឺមុនពេលនាងមានផ្ទៃបោះម្ល៉េះ។គេមិនដឹងទេថាតើផលិតកម្មនឹងផ្តល់ឱកាសទី៣សម្រាប់តារាស្រីរូបនេះដែរឬយ៉ាងណាប៉ុន្តែនាងទំនងជាត្រូវជ្រើសរើស សម្រាលកូនរួច ចេញទៅរស់នៅអូស្ត្រាលី តាមស្វាមី និងបញ្ចប់ជីវិតសិល្បៈ។
គួរបញ្ជាក់ដែរថាពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអតីតសង្សាររបស់ថៃ នារីសុជាតា គឺលោកគឹម ហាន ទាំង ចម្រូងចម្រាស កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយពេលនេះនាងពពោះកូនដំបូងជិត៥ខែ ទៅហើយ ដោយលុបចោលគម្រោងចូលរោងការនៅឆ្នាំ២០២០នេះ យ៉ាងទាន់ហន់ ព្រោះពោះកាន់តែរីកធំ ហើយម្តាយជាប់ឃុំ ។ ឱកាសស្តារមុខមាត់នៅហង្សមាសត្រូវបានបាត់ទាំងស្រុក ទាំងការថតភាពយន្តរឿង “អាពាហ៍ពិពាហ៍ចៃដន្យ” និងការធ្វើជាតារាចម្រៀង ប៉ុន្តែពេលនេះ សូលីកា នឹងអាចបញ្ចប់អាជីពមួយនេះ នាពេលខាងមុខ តាមរយៈការកសាងគ្រួសារមួយនៅលើទឹកដីអូស្ត្រាលី ហើយនាងនឹងសម្រាលកូនទី១ នៅខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះហើយ៕ដោយ៖វឌ្ឍនា