ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការរាជធានីភ្នំពេញ៖ ៣ចំណុច សម្រាប់នគរបាលជាតិ បម្រើ ការពារ ប្រជាពលរដ្ឋ អោយគាត់សប្បាយចិត្ត

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រឹងពង្រឹងកងកម្លាំង អោយមានភាពទទួលខុសត្រូវ ចម្បងលើ តួនាទី ភារកិច្ច ការលៈបង់ ក្នុងនាមជា នគរបាលជាតិ បម្រើ ការពារ ប្រជាពលរដ្ឋ អោយគាត់សប្បាយចិត្ត ប្រកបដោយស្មារតីសាមគ្គី លើកស្ទួយសង្គម។
ជាទម្លាប់ មានកត្តា ៣ចំណុចសំខាន់ៗដែល លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែណែនាំជាប្រចាំដល់មន្ត្រីនគរបាលក្រោមឱវាទដូចជាពាក្យថា៖
ទី១-ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណ:ឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ។
ទី២-ត្រូវមានវិធានការណ៍ និងដោះស្រាយបញ្ហាជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ។
និងទី៣-ត្រូវធ្វេីយ៉ាងណាឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ( មានទំនុកចិត្ត និងជឿជាក់លេីសមត្ថកិច្ច )។
មជ្ឈដ្ឋានប្រជាពលរដ្ឋ គាំទ្រនូវឆន្ទះដឹកនាំ របស់លោកប្រកបដោយការទទួលខុស និងទទួលត្រូវ ។
ជាក់ស្តែងនៅថ្ងៃនេះ លោកបន្តរម្លឹក ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋអោយបានជ្រាបថា៖ ឯកសារដែលត្រូវដាក់តាមខ្លួន ជាប្រចាំនៅពេលបើកបរគឺ ៖ ១-ប័ណ្ណបើកបរ (ច្បាប់ដើម) ២-លិខិតអាជីវកម្មចំពោះក្រុមហ៊ុន(ច្បាប់ដើម) ។ ចំពោះឯកសារផ្សេងៗទៀត ដូចជាកាតសំគាល់យានយន្ត (កាតគ្រី) អាចធ្វើការថតចម្លង ដោយគ្រាន់តែបញ្ជាក់ពីអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ៕ដោយ៖សុខ ខេមរា

 


ចែករំលែក៖