ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់​ម៉ាឡេស៊ី​ទាំង២​នាក់​ ល្មើស​បម្រាម​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​COVID-19

ចែករំលែក៖

ប្រទេសម៉ាឡេស៉ី៖ លោក Azmi Ghazali អនុរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីនិងលោក Razman Zakaria  សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃរដ្ឋ Perak កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ត្រូវបានតុលាការរកឃើញមានទោសកំហុសល្មើសបទបញ្ជាគ្រប់គ្រងការចល័ត (MCO) របស់ប្រទេស នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama​

មន្ត្រីជាន់ខ្ពស់របស់ម៉ាឡេស៊ីទាំងពីរនាក់នេះ ត្រូវសម្រេចចោទប្រកាន់ពីបទល្មើសបម្រាមបង្ការ និងគ្រប់គ្រងជំងឺឆ្លងឆ្នាំ២០២០ ដែលអាចជាប់គុកមិនឲ្យលើសពីខែ ប្រាក់ពិន័យ២២៨ដុល្លារ ទាំងពីរ

បើតាមប្រភពព័ត៌មានដដែល អ្នកទាំងពីរនេះ ត្រូវបានថតរូបរួមគ្នា ដោយកំពុងបរិភោគអាហារជាមួយមនុស្សមួយក្រុមនៅសាលាសាសនាមួយក្នុងរដ្ឋ Perak កាលពីថ្ងៃទី១៨ ខែមេសា បន្ទាប់ពីលោកអនុរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីបានធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅទីនោះ

រូបភាពទាំងនេះ ត្រូវបានបង្ហោះលើទំព័រហ្វេប៊ុរបស់លោកអនុរដ្ឋមន្ត្រីAzmi ហើយក្រោយមកត្រូវបានលុបចោលវិញ ទង្វើនេះ គឺល្មើសនឹងបទបញ្ជាបិទប្រទេសដែលរដ្ឋាភិបាលម៉ាឡេស៊ីបានដាក់ចេញ រួមមានបម្រាមការប្រមូលផ្ដុំសាធារណៈ ក៏ដូចជាផ្អាកការធ្វើដំណើរ​ ​ទាំងក្នុងប្រទេសនិងអន្តរជាតិ ជាដើម ក្នុងគោលដៅទប់ស្កាត់ COVID-19 ការអនុវត្តចំណាត់ការនេះ បានចូលធរមានតាំងពីថ្ងៃទី១៨ខែមីនា និងបានពន្យារពេលដងហើយ ពោលគឺនឹងបញ្ចប់នាថ្ងៃទី១២ ខែឧសភាខាងមុខ

ទោះជាបែបនេះក្តី អនុរដ្ឋមន្ត្រីសុខាភិបាល លោក Azmi Ghazali នាពេលថ្មីៗនេះ បានចេញមុខសុំទោសជាសាធារណៈចំពោះរឿងហេតុអកុសលនេះ តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោកបញ្ជាក់ទៀតថា លោកគោរពដឹងគុណដល់ការលះបង់របស់ក្រុមជួរមុខដូចជា ប៉ូលិស កងកម្លាំងយោធា បុគ្គលិកសុខាភិបាល និងភ្នាក់ងាររដ្ឋាភិបាលដទៃទៀត ដែលប្រឹងប្រែងក្នុងបុព្វហេតុប្រឆាំង​COVID-19​

យោងតាមវេសាយ worldometers.info ដែលតាមដាន COVID-19 នៅទូទាំងពិភពលោក បញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមេសានេះប្រទេសម៉ាឡេស៊ី មានករណីឆ្លងសរុប ,៨៥១ករណី ក្នុងនោះអ្នកជំងឺ,០៣២នាក់ជាសះស្បើយ អ្នកស្លាប់ដោយសារ​ COVID-19​ សរុបមាន១០០នាក់ខណៈអ្នកជំងឺធ្ងន់ធ្ងរមាន៣៦ករណី​ ​៕ដោយ៖ស តារា


ចែករំលែក៖