ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ការងារ​ក្រសួងធនធានទឹក ចុះពិនិត្យការងារជួសជុលប្រព័ន្ធធារាសាស្រ្ត នៅខេត្ត​ព្រៃវែ​ង ​និ​ង​ខេ​ត្ត​កំពង់ចាម

ចែករំលែក៖

ខេត្ត​ព្រៃវែង​ ៖​  ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្រុម​ការងារ​ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំ​ម​ន្ត្រី​ប​ច្ចេកទេស ​ចុះពិនិត្យការងារ ជួសជុលប្រព័ន្ធធារាសាស្រ្តនៅខេត្ត​ព្រៃវែ​ង ​និ​ង​ខេ​ត្ត​កំពង់​ចាម។

បើតាមហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ថាំង វីយុទ្ធដា ប្រធាន​នា​យ​កដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បាន​ដឹ​ក​នាំ​ម​ន្ត្រី​ប​ច្ចេ​ក​ទេ​ស​ចុះពិនិត្យ ការងារជួសជុលខួបប្រព័ន្ធធារាសាស្រ្តកញ្ចំ មានទីតាំងស្ថិតនៅ ក្នុងឃុំកញ្ចំ ស្រុ​ក​ពា​រាំងខេត្តព្រៃវែង។

ប្រព័ន្ធធារាសាស្រ្តកញ្ចំ យកប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីទន្លេតូច​តាម​ព្រែ​ក​រំ​លិចកញ្ចំ និងរំលិចដូង។ នៅក្នុងឆ្នាំ២០១៨ ប្រ​ឡាយ​មេ​ក​ញ្ចំបាន​ទ​ទួ​ល​រ​ង​នូ​វ​កា​រ​ខូ​ច​ខា​ត​យ៉ា​ង​ខ្លាំងដោយសារទឹកជំនន់ ដែលបង្កឲ្យប្រព័ន្ធនេះមិនអាចដំណើរការស្រោចស្រពបាន ដោ​យ​​ស្ថានភាពនៃប្រព័ន្ធខូចខាតយ៉ាងធ្ងន់ធ្ងរ ពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវឱ្យមាន​កា​រ​ជួ​ស​ជុ​ល​ខួ​ប​លើ​ប្រព័ន្ធធារាសាស្ត្រកញ្ចំនេះ ដើម្បីធានាការទ្រទ្រង់ដោយនិរន្តរភាព នៃផលិត​ផល​ស្រូ​វ​នៅ​ក្នុ​ង​គម្រោងប្រព័ន្ធធារាសាស្ត្រ បង្កើនទំនុកចិត្តដល់កសិករ និងអ្នកពាក់ព័ន្ធ ដើម្បីប្រើប្រាស់ និង​វិ​និយោគនៅក្នុងការអភិវឌ្ឍប្រព័ន្ធដីស្រែ កាត់បន្ថយទំនាស់ការបង្ហូរទឹក តាមប្រព័​ន្ធស្រោ​ច​ស្រ​ព​រ​វាងអ្នកប្រើប្រាស់ទឹក។

ក្នុងទំហំការងាររួមមានដូចជា៖ ជួសជុលប្រឡាយមេប្រវែង៣.៦០០ម៉ែ​ត្រ។ ជួ​ស​ជុ​ល​សំ​ណ​ង់ទ្វារទឹក(ទ្វារ៣)០២កន្លែង។ ​ជួសជុលសំណង់ស្ទាក់ទឹក(ទ្វារ២)០១កន្លែង​។​​​ ជួ​​​សជុ​ល​សំ​ណ​ង់​លូរំដោះទឹក២០កន្លែង។ ជួស​ជុលសំណង់ស្ពាន(លូជ្រុង១ជូរ)០១កន្លែង និ​ង​សាងសង់សំ​ណ​ង់បង្ហៀរប្រវែង ១៥ម៉ែត្រ ០១កន្លែង។

នៅថ្ងៃដែលនេះលោកឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការ​បច្ចេ​ក​ទេ​សក្រ​សួ​ង​ធ​ន​ធា​ន​ទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីជំនាញ និងលោកអ៊ុន ចាន់ដា អភិ​បា​លនៃ​គ​ណ​:​អ​ភិបាលខេត្តកំពង់ចាមអភិបាលរងខេត្ត មន្ទីរជំនាញ រួមជាមួយ​អាជ្ញា​ធ​រ​ស្រុក​ព្រៃ​ឈ​រ និងស្រុកជើងព្រៃ បានចុះពិនិត្យការងារជួសជុលទំនប់អាងទឹកតំបន់ ស្ថិតនៅ​ក្នុ​ង​ឃុំ​សំ​រោ​ង​ ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ប្រភពទឹកទន្លេមេគង្គ។

សូមជម្រាបជូនថា ទំនប់អាងទឹកនេះមានលទ្ធភាពរក្សាទឹកទុកបានចំនួន ១៣លានម៉ែ​ត្រ​គូប សម្រាប់ធ្វើការស្រោចស្រពជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០ភូមិ ស្មើនឹង ៣២១​៣​គ្រួ​សា​រ លើផ្ទៃដី បង្កបង្កើនផលស្រូវរដូវវស្សាចំនួន ៤៩២ហិកតា ស្រូវរដូវប្រាំងចំនួន ១២៥​០​ហិ​ក​តា និងដំណាំរួមផ្សំចំនួន ៤០ហិកតា។

ក្នុងទំហំការងារជួសជុលអាងទឹកទំនប់តំបន់រួមមាន៖ ១-ជួស​ជុល​ទំនប់អា​ងទឹ​កតំ​ប​ន់​ប្រ​វែ​ង៣៩០០ម៉ែត្រ។ ២-ជួសជុ​ល​សំណង់ទ្វារទឹក (ទ្វារ៤)ចំនួន ០១កន្លែងលើទំនប់អាង ទឹកតំបន់ និង៣-ជួសជុលសំណង់ទ្វារទឹក (ទ្វារ៣)ចំនួន ០២កន្លែងលើទំនប់អាងទឹកតំបន់ ៕ដោយ៖ហេង សូរិយា


ចែករំលែក៖