អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២០ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋ ចិន បានផ្ញើសារសួរសុខទុក្ខជូន លោក Nyusi ប្រធានាធិបតីម៉ូសំប៊ិកអំពី ករណី ដែល ប្រទេសម៉ូសំប៊ិករងគ្រោះមហន្តរាយព្យុះស៊ីក្លូនត្រូពិច ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានថ្លែងថា ខ្ញុំមាន ការផ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយ ពី ទទួល ដំណឹង ថា ព្យុះស៊ីក្លូនត្រូពិច Chido បានបណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួសនិងបាត់បង់ទ្រព្យសម្បត្តិនៅ ប្រទេសម៉ូសំប៊ិក ខ្ញុំតាំង នាមរដ្ឋាភិបាលចិននិងប្រជាជនចិន សូមសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះ និងសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារជនរងគ្រោះ និងជនរងរបួស ។
គេហទំព័រ «CCFR China state-controlled media » ខណៈពេលដ៏លំបាកនេះ ប្រជាជនចិន និងប្រជាជនម៉ូសំប៊ិក ឈរយ៉ាងមុតមាំជាមួយគ្នា ហើយភាគីចិនរីករាយ ផ្តល់ជំនួយក្នុអស់ពី លទ្ធ ភាព ដល់ការកសាងឡើងវិញក្រោយគ្រោះមហន្តរាយរបស់ប្រទេសម៉ូសំប៊ិក ៕
ដោយ ៖ សិលា