ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុករបាំងថ្ម ការដ្ឋានសាងសង់ផ្លូវ បណ្តាលឱ្យរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានជិះម៉ូតូមិនប្រយ័ត្នជ្រុលបុករបាំងថ្មការដ្ឋានសាងសង់ផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហេីយក៏បានរថយន្តសង្គ្រោះរបស់ក្រុមសង្រ្គោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ ដឹកយកទៅមន្ទីរពេទ្យ តែជា
អកុសលជនរងគ្រោះបានស្លាប់។
ហេតុការណ៍​នេះបានកេីតឡេីងកាលវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះ ឈ្មោះ មឿន ម៉ុក ភេទប្រុស អាយុ៤៥ ស្រុកកំណើត ភូមិចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ​។​
តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា៖​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1FQ- 5946
ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នដោយស្ថានភាពផ្លូវងងឹតផងនោះក៏ជ្រុលបុករបាំងថ្មការដ្ឋានដែលកំពុងជួសជុលផ្លូវបណ្តាលឱ្យរងរបួសធ្ងន់​ ភ្លាមនោះត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូច៧​០​ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែដោយសារស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
បច្ចុប្បន្នសព ត្រូវបានតម្កល់ទុកនៅ មន្ទីរពេទ្យ ព្រះកុសុម:រងចាំបងប្អូនមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖