ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តត្រង់ចំណុចផ្លូវបំបែកជាបួនរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗខណះជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣​០ខែមេសា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ១៩៩កែងផ្លូវលេខ៤៣០​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​៖​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូសពណ៍​ ប្រផេះពាក់ស្លាកលេខភ្នំពេញ2AV 5936 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣០​ ក្នុងទិសដៅពីត្បូងទៅជេីង​ ខណះមកដល់ចំណុចបំបែកជាបួនស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្មាសវី​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GD 2962 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩៩​ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកចំពីចំហៀងរថយន្តបោកក្បាលនិងកញ្ចក់រថយន្តរងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ដោយ៖សុខាសែនជ័យ​


ចែករំលែក៖