ប្រទេសឥណ្ឌា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ នេះបានអោយដឹងថា៖ អ្នកកាសែត ៣នាក់ត្រូវបានរកឃើញថា បានឆ្លងជំងឺ COVID-19 នៅក្នុងចំណោមអ្នកកាសែតសរុប ៥២៩នាក់ ដែលត្រូវបានធ្វើតេស្ត នៅក្នុងរដ្ឋធានីញូដេលី នៃប្រទេសឥណ្ឌា។
ខ្ញុំពិតជារីករាយណាស់ ដែលយើងអាចរកឃើញអ្នកកាសែតតែ ៣នាក់ ក្នុងចំណោម ៥២៩នាក់ មានលទ្ធផលតេស្តវិជ្ជមាន (COVID-19)។ នេះជាសំដីថ្នាក់ដឹកនាំទីក្រុងញូដេលីលោក អាវីនដ៍ គេចរីវ៉ាល់ (Arvind Kejriwal) បានលើកឡើង។ លោកបន្តថា៖ ខ្ញុំសូមជូនពរដល់អ្នកទាំងអស់។ ការងាររបស់អ្នកទាំងអស់គ្នាពិតជាសំខាន់ណាស់ ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតសកលបែបនេះ។ សម្រាប់អ្នកដែលបានឆ្លងជំងឺ (COVID-19) ខ្ញុំសូមបួងសួងឲ្យឆាប់ជាសះស្បើយ »។
សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃពុធនេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុប ៣១,៧៨៧ករណី ក្នុងនោះស្លាប់ ១,០០៨នាក់ ខណៈរដ្ឋធានីញូដេលីរ៉ាប់រងករណីឆ្លង ៣,៣១៤ករណី៕
ដោយ៖សិលា