ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន០៤កញ្ចប់

ចែករំលែក៖

 ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនបានក្រោយពីឆែកឆេរកឃើញថ្នាំញៀនចំនួន០៤កញ្ចប់តូចនឹងវត្ថុតាងមួយចំនួនទៀត។ កាលពីវេលាម៉ោង០១ និង៣០នាទីយប់រំលងអាធ្រាតុឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិបុរីក​ម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យមានឈ្មោះ ហុង ហាវ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់វាលវង់ ខណ្ឌ៧មករា។

សមត្ថកិច្ច (ដកហូតក្រាមសថ្លា០៤កូនថង់តូច , ទូរសព្ទ័ដៃ០៤គ្រឿង និងកាបូបស្ពាយ០១) ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា

 

 


ចែករំលែក៖