ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខ បញ្ជូ​ន​ជនសង្ស័យ១០នាក់ ទៅកាន់​តុ​លាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ១០នាក់ ពាក់ព័ន្ធបទលើសផ្សេងៗគ្នាដូចជា ៖ហិង្សា , លួច និង ឆក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌសែនសុខ បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០២០នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់

មន្ត្រីនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថាជនសង្ស័យទាំង១០នាក់នេះ ត្រូវបាននគរបាលខណ្ឌសែនសុខ បង្ក្រាបបានជាបន្តបន្ទាប់ក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមក ហើយបានសាកសួរបញ្ចាប់នីតិវិធីនិងកសាងសំណុំរឿងរួចរាល់ ក្នុងបទល្មើស៣ផ្សេងគ្នារួមមាន៖ ករណីទី១៖ហិង្សាដោយចេតនា , ករណីទី២៖ លួច និងករណីទី៣៖ឆក់ទ្រព្យសម្បត្តិពលរដ្ឋ

បន្ទាប់ពីសាកសួរពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីនេះពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង

លោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាងអធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផងប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែ៕ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖