ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបសកម្មភាពឈូសឆាយដីព្រៃនៅស្រុកជីក្រែង​រឹបអូសត្រាក់ទ័រ២គ្រឿង

ចែករំលែក៖

ខេត្ត​សៀមរាប ៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានសហការជាមួយអាជ្ញា​ធរមូលដ្ឋានចុះបង្ក្រាបសកម្មភាពលួចឈូសឆាយដីព្រៃរបស់រដ្ឋមួយកន្លែងនៅក្នុង​ស្រុក​ជីក្រែង​ដោយបាន​ចាប់​ឃាត់​ត្រាក់ទ័រ​ចំនួន​២​គ្រឿង​ខណៈ​ជនមិនស្គាល់មុខយកទៅឈូសឆាយព្រៃរបស់រដ្ឋ។
ប្រតិបត្តិការ​បង្រ្កាបសកម្មភាពឈូសឆាយព្រៃរបស់រដ្ឋនេះធ្វើឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ចេក ឃុំ​ពង្រ​លើ​ស្រុក​ជីក្រែង ខេត្តសៀមរាប ។​
​តាម​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បានឲ្យដឹងថា ត្រាក់ទ័រ ដែល​បាន​ឃាត់​ម៉ាក​KUBUTA​ពណ៌​ក្រហម​មួយគ្រឿង​និង​ម៉ាក​TALOS ពណ៌​ពណ៌បៃតងមួយគ្រឿហើយត្រូវបានកម្លាំងចម្រុះដឹកជញ្ជូនវត្ថុតាងទាំងនេះមករក្សាទុកនៅសង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្វាវ ដើម្បី​អនុវត្តតាម​និតិ​វិធី​ច្បាប់​។​
ប្រភពដដែលបានឲ្យដឹងទៀតថាប្រតិបត្តិការនេះមិនមានការចាប់ខ្លួនជនសង្ស័យបានឡើយខណ:ដែលសមត្ថកិច្ចចម្រុះចុះទៅដល់ឃើញតែគ្រឿងចក្រហើយម្ចាស់គេចខ្លួនបាត់អស់។ ប្រជាពលរដ្ឋក្នុងភូមិកំពុងមានចម្ងល់ថាតើបុគ្គលណាទៅដែលថ្លើមធំហ៊ានយកគ្រឿងចក្រ​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​ដូច្នេះ​?តើពួកគេមានខ្នងក្រាស់នៅឈរពីក្រោយខ្នងមែនទេ?៕
ដោយ÷ប្រាថ្នា


ចែករំលែក៖