ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងឆៀករថយន្តមាន ១៤កន្លែង ក្នុងរាជធានី-ខេត្តចំនួន១០ បើពុករលួយរាយការណ៍តាមទូរស័ព្ទមកកាន់ ក្រសួងសាធារណការ

ចែករំលែក៖

ភ្នំពេញ៖ មជ្ឈដ្ឋានទូទៅពីប្រជាពលរដ្ឋគាំទ្រលើចំណាត់ការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កំណែទម្រង់រដ្ឋបាល អោយមន្ត្រីផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយគ្មានវប្បធម៌ពុករលួយណាមួយនោះឡើយ។ ក្នុងនោះ ក្រសួងសាធារណការ បានបង្ហាញលេខទូរស័ព្ទ សម្រាប់ពលរដ្ឋរាយការណ៍ពីភាពមិនប្រក្រតី នៃការយកសេវាសាធារណៈ, ទីតាំងឆៀករថយន្តមាន ១៤កន្លែង ក្នុងរាជធានី-ខេត្តចំនួន១០ ងាយស្រួលថ្នាក់ដឹកនាំក្រសួងចាត់វិធានការ និងរក្សាភាពសំងាត់អោយអ្នកផ្តល់ព័ត៌មានពិតប្រាកដ។
សូមបញ្ជាក់ថា៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញលេខទូរស័ព្ទចំនួន ៣ខ្សែ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលអាចរាយការណ៍ពីភាពមិនប្រក្រតីរបស់មន្រ្តី លើការយកសេវា សាធារណៈ ជាពិសេសនៅក្នុងរយៈពេលចុងក្រោយនេះ មានប្រជាពលរដ្ឋបានសម្រុកយករថយន្តរបស់ខ្លួនទៅឆៀក ធ្វើស្លាកលេខ និងជាពិសេសនោះគឺទៅធ្វើបណ្ណបើកបរ ឬទៅសុំសុពលភាព បណ្ណបើកបរឡើងវិញ។
សម្រាប់កន្លែងឆៀករថយន្តនៅក្របខណ្ឌទូទាំងប្រទេសមានចំនួន ១៤កន្លែង ក្នុងរាជធានីភ្នំពេញ-ខេត្តចំនួន១០ អមដោយរថយន្តឆៀកចល័ត ៣ក្រុមផងដែរ។

លោក គង់ វិមាន នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូនព័ត៌មានពាក់ព័ន្ធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជារូមមាន៖ រាជធានីភ្នំពេញមាន ៥ទីតាំង (នៅផ្លូវ៥៩៨-ផ្លូវជាសុផារ៉ា, នៅបឹងបៃតងផ្លូវឧកញ៉ា ម៉ុង រិទ្ធី, នៅចំការដូង, នៅផ្លូវជាតិ៦អា និងនៅបឹងស្នោ) និងតាមបណ្តាខេត្តមាន ៩ទីតំាង គឺមានខេត្ត ព្រះវិហារ, រតនគីរី, ក្រចេះ, សៀមរាប, បាត់ដំបង, កំពង់ស្ពឺ, ព្រះសីហនុ, កំពង់ចាម និងកំពង់ឆ្នាំង និងរថយន្តឆៀកចល័ត ៣ក្រុមផងដែរ»។
លោក គង់ វិមាន បន្តថា៖ សម្រាប់ការសាកសួរព័ត៌មាន និងការផ្តល់យោបល់ពីភាពមិនប្រក្រតីនៃការយកសេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖
-085 92 90 90
-015 92 90 90
-067 92 90 90។

ក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្វើបែបនេះ កាត់បន្ថយបានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ប៉ុន្តែក៏មានវិធានការយកចិត្តទុកដាក់លើមន្ត្រីដែលប្រឹងផ្តល់សេវាល្អ មានជារង្វាន់លើកទឹកចិត្តនោះកាន់តែប្រសើរផងដែរ៕ដោយ៖សិលា


ចែករំលែក៖