ភ្នំពេញ: ថ្ងៃព្រហស្បតិ៍ ៩កេីត ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៣ ត្រូវនិងទី៣០ ខែមេសា ឆ្នាំ២០២០ លោកនាយឧត្ដមសេនីយ៍ ព្រហ្ម ឌិន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ចើញជួបសំណេះសំណាលជាមួយ នាយទាហាន នាយ ទាហានរង និងពលទាហាន បណ្តាកងឯកភាព ចំណុះ យោធ ភូមិភាគ និងតំបន់ប្រតិបត្តិការសឹករងទាំងពីរ កណ្តាល កំពង់ ឆ្នាំង ព្រមទាំងគ្រួសារកងទ័ព១០គ្រួសារជួបការលំបាកនិងលើកឡេីង ការងារភស្តុភារ-ហិរញ្ញវត្ថុ ទប់ស្កាត់បង្ការជម្ងឺកូវីដ.១៩ (Covid.19) នៅបញ្ជាការដ្ឋានយោធភូមិភាគពិសេស។
លោកនាយឧត្ដមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិបាននាំយកអំណោយអាវភ្លៀងរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ២៣៤៩អាវ និងគ្រាប់ពូជន៍បន្លែគ្រប់របស់ក្រសួងការពារជាតិ ចំនួន ១៥០គីឡូក្រាម ថវិកា១លានរៀល ប្រេង១០០លីត្រ ផ្តល់ជូន បណ្តាកងឯកភាពចំណុះ យោធភូមិភាគ និងតំបន់ប្រតិបត្តិការសឹករង ព្រមទាំងគ្រួសារកងទ័ព១០គ្រួសារ។
ក្នុងនាមយោធភូមិភាគពិសេស និងតំបន់ប្រតិបត្តិការសឹករងទាំងពីរលោកឧត្ដមសេនីយ៍ឯក ពូ សាប៊ុតឌី មេបព្ជាាការរងកងទ័ពជេីងគោក មេបព្ជាាការយោធភូមិភាគពិសេស បានថ្លែងអំ ណរគុណ ចំពោះថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ក្រសួងការពារជាតិជានិច្ចកាល តែងតែងផ្តល់មធ្យោបាយ សម្ភារ ជាកម្លាំងចិត្តនិងស្មារតី ចំពោះនាយទាហាន នាយទាហានរង និងពលទាហានរបស់យេីងខ្ញុំ ។
ក្នុងនាមមេបព្ជាាការកងឯកភាព ប្តេជ្ញាការពារ សុខសន្តិភាព សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ដោយហ៊ានលះបង់សេចក្តីសុខរបស់ខ្លួន តតាំងជាមួយនិងបច្ចាមិត្ត លុះដំណក់ឈាមចុងក្រោយផងដែរ ៕ សុខដុម