ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្ដប៉ៃលិនបើកកិច្ច្ចប្រជុំត្រៀមអនុវត្តច្បាប់ចរាចរណ៍នៅថ្ងៃស្អែក

ចែករំលែក៖

ខេត្ដ​ប៉ៃលិន​៖​ លោកឧត្ដមសេនីយ៍ទោ សេង​ សុគន្ធ​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ប៉ៃលិន​ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា​ ឆ្នាំ​២០២០​​បានដឹកនាំ​​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្តី​ពី​ការ​បែងចែក​ក្រុម​ត្រួតពិនិត្យ​ចុះ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាមួយកម្លាំងជំនាញចរាចរណ៍ផ្លូវគោក ចំនួន៤១នាក់។ក្នុងឧិកាសនោះលោកស្នងការបានមានប្រសាសន៍ឲ្យដឹងថា ការត្រួតពិនិត្យ​ចុះ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោកនាពេលនេះធ្វើឡើងតាមអនុក្រឹត្យលេខ ៣៩​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ និងតាមការណែនាំពីនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ។
ក្នុងប្រតិបត្តិការនេះដែរលោក ស្នងការ​ ក៏បានណែនាំឲ្យមន្ត្រីនគរបាលម្នាក់ៗស្លៀកឯកសណ្ឋាន និងសក់ក្បាលឲ្យបានត្រឹមត្រូវ ព្រមទាំង​បាន​ណែនាំ​អំពី​អាកប្បកិរិយា​ក្នុង​ការ​អនុវត្ត​ច្បាប់​ដែល​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២០​ នេះតទៅ៕ដោយ÷ប្រាថ្នា


ចែករំលែក៖