ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមដេញកាប់ ក្មេងស្ទាវមួយក្រុមទៀតបណ្តាលម្នាក់រងរបួសធ្ងន់និងអ្នកខ្លះទៀតរត់បាតជេីងសព្រៀតចូលព្រៃដីឡូត៍មួយកន្លែងបាត់អស់បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ។
ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដយផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីមិត្តភក្តិរជនរងគ្រោះបានប្រាប់ឲ្យដឹងថា៖ មុនពេលកេីតហេតុ គាត់និងមិត្តភក្តិទេីបមកពីលេងផ្សារ(អុីអន២) ពេលមកដល់ចំណុចកេីតហេតុ ស្រាប់តែមានក្រុមជនដៃដល់មួយក្រុមប្រម៉ានជា១០ម៉ូតូមានគ្នាប្រហែលជាង២០នាក់ ប្រដាប់ដោយកាំបិតប៉័ងតោនិងដបគុបនិងកាប់ទៅលេីក្រុមជនរងគ្រោះបណ្ដាលអោយយុវជនម្នាក់ដួលម៉ូតូរត់មិនរួចត្រូវក្រុមជនដៃដល់កាប់របួសដៃម្ខាងធ្ងន់និងត្រូវស្លឹកត្រចៀកម្ខាង ហេីយបានសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម ចំណែកមិត្តភក្តិខាងជនរងគ្រោះបានផ្ដួលម៉ូតូរត់ចូលព្រៃក្នុងដីឡូត៍បាត់។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកេីតហេតុ ហៅរថយន្តសង្គ្រោះដឹកអ្នករបួសទៅសង្ក្រោះសិនរួចចាំមកដាក់ពាក្យបណ្ដឹង ដេីម្បីកំណត់មុខសញ្ញាតាមចាប់ក្រុមជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ដោយ៖សុខាសែនជ័យ