ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាខេត្តបានជំរុញឲ្យ ថ្នាក់ដឹកនាំខេត្ត និង មន្ទីរអង្គភាព ជុំវិញខេត្ត អនុវត្តន៍ ឲ្យបាននូវផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ ឲ្យមានប្រសិទ្ធភាពខ្ពស់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃព្រហស្បត៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានបើកនូវកិច្ចប្រជុំវិសាមញ្ញារបស់ខ្លួន លើកទី៤ អាណត្តិ៣ . ដោយនៅក្នុងកិច្ចប្រជុំបានប្រព្រឹតទៅ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្ត រយៈពេលប្រាំឆ្នាំសម្រាប់ឆ្នាំ(២០២០-២០២៤) និងពិនិត្យអនុម័តលើសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព គណៈកម្មការរៀបចំគម្រោងខេត្ត ។
ក្នុងនោះផងដែរដោយមានការអញ្ចើញចូលរួមលោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានអង្គប្រជុំ .លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត និង ថ្នាក់ដឹកនាំ មកពីមន្ទីរអង្គភាព ជំុវិញខេត្តជាច្រើនរូប ។
មានប្រសាសន៍ លើកឡើងក្នុងកិច្ចប្រជុំលោកឈាង ឡាក់ បានជំរុញដល់ថ្នាក់ដឹកនាំខេត្ត និង មន្ទីរអង្គភាព ជុំវិញខេត្ត អនុវត្តន៍ ឲ្យបាននូវផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំរបស់ខេត្ត២០២០_២០២៤ឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសអនុវត្តន៍លើ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឲ្យចេញ សំដៅក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ យើង។
បន្ថែមពីនោះលោកឈាង ឡាក់ បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះ សកម្មភាពថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំគ្រប់មន្ទីរអង្គភាព កងកម្លាំងប្រដាប់វុធ ក្នុងការខិតខំប្រឹងប្រែង អនុវត្តសម្រេចបាននូវ គោលនយោបាយ របស់រាជរដ្ឋាភិបាល និង ចក្ខុវិស័យរបស់ក្រសួង ស្ថាប័នបានដាក់ឲ្យអនុវត្តន៍ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ. លោកម៉ុម សារឿន អភិបាលខេត្តបានលើកឡើងថា ដើម្បីឱ្យមានការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងការអនុវត្តការងាររបស់មន្ត្រីជុំវិញខេត្ត ឲ្យកាន់តែមានប្រសិទ្ធិភាព ក្នុងនាមអ្នកបម្រើរសេវាសាធារណៈ ជូនប្រពលរដ្ឋ និងជាអ្នកអនុវត្តការងារផ្ទាល់តាមមូលដ្ឋាន យើងសង្កេតឃើញថា គ្រប់មន្ទីរអង្គភាពពិតជាបានខិតខំបំពេញការងាររបស់ខ្លួនបានល្អប្រសើរប្រាកដមែន រហូតបានធ្វើឱ្យខេត្តស្ទឹងត្រែងយើង មានភាពរីកចំរើនគួជាទីមោទៈ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ និងការម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ជាចុងក្រោយនេះលោកឈាង ឡាក់ ជំរុញបន្ថែមលើផែនការអភិវឌ្ឍន៍ខេត្ត រយៈពេល ដោយចាប់ឆ្នា(២០២០-២០២៤) ឲ្យគ្រប់មន្ទីរអង្គភាព បន្តកិច្ចការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងទិសដៅ ដែលបានដាក់អនុវត្តន៍ ពិសេស គ្រប់មន្ទីរអង្គភាព ត្រូវតែបន្តកិច្ចសហការគ្នាឲ្យកាន់តែល្អ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ របស់ខេត្តយើងទាំងមូល៕មាស សុផាត


ចែករំលែក៖