ភ្នំពេញ៖ សំខាន់ណាស់ការចំណាយប្រាក់ ដ៏មានតម្លាភាព បង់ថ្លៃសេវាប្រមូលសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ទាំងអស់គ្នា នោះ។
តាមរយៈនេះ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញបាន បង្ហាញបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់ បានដឹងពីនីតិវិធីបង់ថ្លៃសេវាប្រមូលសំរាម សំណល់រឹង ដែលយើងអាចធ្វើការបង់តាមរយ: ៖
១. ធនាគារ អេស៊ីលីដា ភីអិលស៊ី៖ បញ្ជរ និងសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត
២. eMoney៖ Wallet Mobile App និងភ្នាក់ងារ
៣. Lyhour Weiluy៖ ភ្នាក់ងារ
៤. Pi Pay៖ Wallet Mobile App
៥. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា ភីអិលស៊ី ៖ Wallet Mobile App និងបញ្ជរ
៦. Dara Pay៖ Wallet Mobile App និងភ្នាក់ងារ
៧. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី៖ បញ្ជរ Wallet Mobile App និងភ្នាក់ងារ
៨. ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត៖ បញ្ជរ Wallet Mobile App និងភ្នាក់ងារ
៩. ធនាគារ ABA ៖ Wallet Mobile App និងបញ្ជរ ។
សូមបញ្ជាក់ថា៖ សម្រាប់ការរាយការណ៍ ឬស្នេីសុំអន្តរាគមន៍ប្រមូលសំរាម ដែលមានការកកស្ទះ ឬច្រេីនថ្ងៃមិនបានប្រមូលសូមធ្វេីតាមការណែនាំដូចខាងក្រោម៖
១. ថតរូបភាពសំរាមកកស្ទះនៅផ្ទះ និងផ្លូវតំបន់ក្បែរផ្ទះបងប្អូន។
២. សរសេរបញ្ជាក់លេខផ្លូវ ភូមិ សង្កាត់ ខណ្ឌ អោយបានច្បាស់លាស់ដេីម្បីងាយស្រួលការចាត់ចែង
សូមផ្ញេីររូបភាព និងព័ត៌មានខាងលេីមកប្រអប់សាររបស់រដ្ឋាករ
អរគុណសម្រាប់ការសហការពីបងប្អូន ឬ
ទំនាក់ទំនងមកតាមរយៈលេខ ៖ 1299 ៕ដោយ៖សិលា