ព័ត៌មានទាន់ហេតុការណ៍៖

COVID-19 មិនរើសមុខទេ ឈានដល់នាយករដ្ឋមន្រ្តីរុស្ស៉ី លោក Mishustin ក៏ឆ្លងជំងឺនេះដែរ

ចែករំលែក៖

ទីក្រុងម៉ូស្គូ៖ បើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ឆ្លងចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ បានអោយដឹងថា៖ នាយករដ្ឋមន្រ្តីរុស្ស៉ី លោក Mikhail Mishustin ថ្លែងប្រាប់ប្រធានាធិបតីពូទីននៅព្រហស្បត្តិ៍ថា លោកមានផ្ទុកមេរោគ COVID-19 ។

ការថ្លែងបែបនេះគឺ លោកនាយករដ្ឋមន្រ្តី Mishustin បានបញ្ជាក់ក្នុងកញ្ចក់ទូរទស្សន៍ថា លោក Andrey Belousov ឧបនាយករដ្ឋមន្រ្តីទី១ គួរធ្វើជានាយករដ្ឋមន្រ្តីស្តីទីជំនួសលោក នៅពេលអវត្តមានដោយសារជំងឺ COVID-19 នេះ។ ហើយសំណើរនេះត្រូវបានលោកពូទីន ឯកភាព។
សូមបញ្ជាក់ថា រុស្ស៉ី មានករណីឆ្លងកើនដល់ចំនួន ១០៦ ៤៩៨ករណី និងស្លាប់សរុបចំនួនរហូតដល់១០៧៣នាក់។
ដោយឡែក បញ្ហាកូវីដ១៩នេះ អាមេរិក ចំនួនអ្នកឆ្លង អ្នកស្លាប់ច្រើនបំផុតជាងគេ ខណៈប្រទេសមហាអំណាចមួយនេះ មានចរិកធ្វេសប្រហែស តែភាគច្រើនអ្នកមានអាយុច្រើនលើសពី៥០ឆ្នាំបានស្លាប់ ក្នុងចំណោមអ្នកស្លាប់ជាង៥មុឺននាក់៕ដោយ៖សិលា


ចែករំលែក៖