ខេត្តព្រះសីហនុ-នគរបាលស្រុកព្រៃ នប់បំបែកបានសំណុំរឿងឃាតកម្មសម្លាប់មនុស្សមួយករណីនិងឃាត់ខ្លួ នជនសង្ស័យម្នាក់ ដែលជាជនដៃដល់បានហើយនារសៀលថ្ងៃ៣០ ខែមេសា ឆ្នាំ២០២០នេះ ក្នុងនោះរវាងជនសង្ស័យនិងជនរងគ្រោះត្រូវជាមិត្តភក្ដិនិងគ្នា។
លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បានប្រាប់អោយដឹងថាក្រោយការចាប់ខ្លួ នជនសង្ស័យថា ជនរងគ្រោះ(សាកសព)ឈ្មោះ ថាត ភារៈភេទប្រុស អាយុ 19 ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមការពិនិត្យសាកសព ឃើញមានស្នាមរបួសត្រង់ក្បាល និងផ្ទៃមុខ ហើយសាកសពត្រូវបានរកឃើញកាលពីរសៀ លថ្ងៃទី 29មេសា2020 នៅចំណុច ក្នុងព្រៃជើងភ្នំថ្មដាស្ថិតក្នុ ងសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ តាមការបញ្ជាក់ពីម្តាយជនរងគ្រោះ អោយដឹងថា កូនរបស់គាត់បានចេញបាត់ពីផ្ទះតាំ ងពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២០ វេលាម៉ោងប្រហែល៩យប់ ដោយជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រី មសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ស្លាក លេខ ព្រះសីហនុ 1H -9772 និងសម្ភារៈជាប់ខ្លួនរួមមាន៖
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន១គ្រឿង
-ចិញ្ចៀនផ្លាទីន ១វង់
-នាឡិកាដៃ ១។
ជនសង្ស័យឈ្មោះ ចាន់ លីឈាង អាយុ១៨ឆ្នាំ ភេទប្រុសមុខរបរ កម្មករជ្រៀកឈើ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើ ត្រាប់តាម ពីសកម្មភាពដែលខ្លួនបានប្រព្រឹត្ត ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័ យរូបនេះបានសារភាពថា ខ្លួនពិតជាបានសម្លាប់ ជនរងគ្រោះត្រូវជាមិត្តភក្ដិមែន ក្រោយរូបគេទូរសព្ទ័ហៅជនរងគ្រោះ មកសេពគ្រឿងញៀនជាមួយគ្នា ក្នុងនោះខ្លួនបានយកដំថ្មវ៉ៃទៅលើ ក្បាលជនរងគ្រោះបណ្តាលអោយស្លាប់ នៅនឹងកន្លែងកើតហេតុ ដើម្បីប្លន់យកម៉ូតូនិងសម្ភារៈជា ប់ខ្លួន។
ក្រោយធ្វើសកម្មភាពរួចខ្លួនក៏ជិះ ម៉ូតូជនរងគ្រោះចូលទៅក្រុងព្រះ សីហនុ ដើម្បីលក់ប៉ុន្តែគ្មានអ្នកហ៊ា នទិញ ព្រោះម៉ូតូគ្មានប័ណ្ណសម្គាល់(កា តគ្រី) ទើបជិះម៉ូតូត្រឡប់មកផ្ទះវិញ និងក្រោយមកត្រូវបាននគរបាលឃាត់ខ្លួន។
ជនសង្សយ័នគរបាលកំពុងសាកសួរតាមនិ តិវិធី ៕ឆ្លាម សមុទ្រ