ព័ត៌មានទាន់ហេតុការណ៍៖

គូស្នេហ៍មួយគូនាំគ្នាចូលដេកក្នុងផ្ទះស្នាក់អត់លុយអោយគេសមត្ថកិច្ចឃាត់ខ្លួនឆែកឃើញថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ គូស្នេហ៍មួយគូបាននាំគ្នាចូលទៅដេកក្នុងផ្ទះសំណាក់យីហោ អឹមបូទិក គ្មានលុយអោយគេម្ចាស់ផ្ទះសំណាក់ប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ឃាត់ខ្លួនខណះឆែកឃើញមានថ្នាំញៀន១កញ្ចប់តូចនៅជាប់ខ្លួន។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង០២នាក់ទី ១-ឈ្មោះ ម៉ែន រត្ថា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នឹង ២-ឈ្មោះ សៀ ចរិយា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា ០១កូនថង់តូច) ។

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានអោយដឹងទៀតថានៅមុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់បាននាំគ្នាចូលទៅដេកក្នុងផ្ទះសំណាក់ខាងលើលុះព្រឹកឡើងគ្មានលុយឲ្យទើបម្ចាស់ផ្ទះសំណាក់បានរាយការណ៍មកកម្លាំងប៉ុស្តិ៍ចុះទៅអន្តរាគមន៍ហើយបានត្រួតពិនិត្យឆែកឆេរកឃើញថ្នាំញៀនចំនួន១កញ្ចប់ទើបឃាត់ខ្លួនពួកគេតែម្តង។

 បច្ចុប្បន្ន  ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖