ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែង ពីង រ៉ូហ្សា ទទួលមរណភាពក្រោយសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ២ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈក្រោយពីមានការចែករំលែកព័ត៌មានអំពីដំណឹងមរណភាពរបស់តារាសម្តែងស្រី កញ្ញា ពីង រ៉ូហ្សានាព្រឹកថ្ងៃទី០១ ខែឧសភានេះ។ មរណភាពរបស់នាងត្រូវបានអ្នកសិល្បៈលើកឡើងថា នាងមានជំងឺប្រចាំកាយជាច្រើនមុខ។
ពីង រ៉ូហ្សា ហៅអាស្រស់បានចូលសម្រាកនៅមន្ទីរពេទ្យព្រះកុសុមៈហៅមន្ទីរពេទ្យព្រះសង្ឃទើបតែបានពីរថ្ងៃប៉ុណ្ណោះ ហើយក៏ស្លាប់បាត់បង់ជីវិតតែម្តងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១ខែឧសភានេះ។ នេះបើតាមការបញ្ជាក់របស់អ្នកជិតដិតរបស់នាង។ ប្រភពនិយាយថា នាងមានជំងឺប្រព័ន្ធសរសៃប្រសាទ តម្រង់នោម និង ថ្លើមជាយូរមកហើយ។នេះជាដំណឹងក្តៅៗ ធ្វើឱ្យអ្នកសិល្បៈ ស្រឡាំងកាំង ទន់ដៃទន់ជើង ដោយសារអត់នឹកស្មានថា នាងនៅក្មេងសោះ បែរជាមានរឿងអកុសលបែបនេះ។ សពរបស់តារាសម្តែងស្រីរូបនេះត្រូវបានសាច់ញាតិយកមកធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណីនៅវត្តនាគវ័ន៕ ដោយ វឌ្ឍនា


ចែករំលែក៖