ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរអង់គ្លេសត្រៀមខ្លួន ប្រសិនបើ Liverpool ត្រូវប្រកាសលើកពាន

ចែករំលែក៖

ប្រទេសអង់គ្លេស៖ប្រធានបទដ៏សំខាន់មួយ សម្រាប់ប៉ូលី និងអាជ្ញាធរអង់គ្លេសជាពិសេសនៅ ទីក្រុងLiverpoolនោះគឺ ការរារាំងការប្រមូលផ្តុំគ្នាដ៏ច្រើនសន្ធឹកនៃអ្នកគាំទ្រ បាល់ទាត់របស់ក្លិបហង្សក្រហម Liverpool នៅពេលដែលមានការប្រកាសជាផ្លូវការថា ក្លឹបនេះជាម្ចាស់ពានរង្វាន់លី កំពូលអង់គ្លេស Premier League ជាផ្លូវការ

ការត្រៀមខ្លួននេះគឺលីកកំពូលអង់គ្លេសអាចធ្វើដូចលីកកំពូលបារាំងដោយឲ្យក្រុមឈរកំពូលតារាងលើកពានដោយស្វ័យប្រវត្តិ ហើយបច្ចុប្បន្នក្រុមហង្សក្រហមកំពុងឈរកំពូលតារាង លីកកំពូលអង់គ្លេសតែម្តងLiverpool ឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះដើម្បីលើក ពានរង្វាន់នេះជាផ្លូវការ

ប្រសិនបើដូច្នេះមែន នឹងក្លាយទៅជាឧបសគ្គដ៏លំបាក របស់ប៉ូលីសក្នុងការទប់ស្កាត់ សកម្មភាពនេះដោយសារតែ ការលើកពានរង្វាន់រដូវកាលនេះគឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្ររបស់ក្លិ Liverpoolក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ ក្រុម ប៉ូលីសបានធ្វើការពិភាក្សាអំពីវិធីនៃ ការការពារក្នុងករណីដែលមានអ្នកគាំទ្រ រាប់ពាន់នាក់ដែល ប្រមូលផ្តុំគ្នាតាមទីសាធារណៈក្នុងស្ថានភាពដែល ជំងឺឆ្លងកូវីដ១៩នៅមិនទាន់ធូរស្រាលនៅឡើយនោះ។

កត្តាខាងលើជាក្តីបារម្ភដែលនាំឲ្យមានការគំរាមកំហែង ដែលធ្វើឲ្យលីកកំពូលអង់គ្លេស Premier League អាចនឹងបង្ខំចិត្តក្នុងការលុចោលរដូវកាលនេះ ទាំងស្រុងទៅវិញប្រសិនបើមិនមានវិធានការសុវត្ថិភាពណាអាចត្រូវបានធ្វើឡើងនោះទេ

ដោយ៖ភារៈ


ចែករំលែក៖