ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម PSG ​លើក​ពាន​ Ligue 1 ដោយស្វ័យ​ប្រវត្តិ​ក្រោយលីកកំពូលបារាំងរំសាយ

ចែករំលែក៖

បារាំង៖ ក្រោយ​ពី​ថ្នាក់​ដឹក​នាំ​បាន​ប្រកាស​រំសាយ​ការ​ប្រកួត​ដែល​នៅ​សល់​ចោល​ទាំង​ អស់​នា​រដូវ​កាល​នេះ ក្រុម PSG ​បាន​ក្លាយ​ជា​ជើង​ឯក​លីកកំពូល​បារាំង​ដោយស្វ័យប្រវត្តិ ព្រោះមានពិន្ទុខ្ពស់ជាងគេឈរកំពូលតារាងរដូវកាលនេះ ។

ក្រុម PSG ​នៅចំណាត់ថ្នាក់​លេខ​១​ក្នុង​តារាង ដោយ​មាន​១២​និង​សល់១​ប្រកួត​ក្នុង​ដៃ​ទៀត។ ​ស្រប​ពេល​រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​ការ​ប្រកួត​កីឡា​ទាំង​អស់ ​លីក Ligue1 ​ក៏​សម្រេច​រំសាយ​ចោល​តែ​ម្ដង​ទៅ ​ហើយ​ជ្រើសរើស​យក​ក្រុម​កំពូល​តារាង​ជា​ជើង​ឯក ​មិន​គិត​ប្រកួត​នៅ​សល់​ទៀត​នោះ​ទេ។

​ទោះ​បីក្លាយជាជើងឯកលីកកំពូលបារាំងពិតមែន ក្រុម PSG ​នឹង​ខាត​បង់ប្រាក់​ជា​ច្រើន ដោយសារ​តែ​វិបត្តិ Covid-19 ​នេះ។ ​ក្លិបនេះ​ខកខាន​ការ​ប្រកួត​ជា​ច្រើន ​ខណៈ​ដែល​តម្លៃ​ពលកម្ម​របស់​កីឡាករ​នៅក្នុងក្លិបនៅដដែល ដែលធ្វើឲ្យក្លិបអាចនឹងជួបវិបត្តិហិរញ្ញវត្ថុ ក្នុងការរក្សាថវិកាដើម្បីទិញកីឡាករនៅរដូវកាលក្រោយ ៕ដោយ៖ភារៈ


ចែករំលែក៖